ព័ត៌មានជាតិ
ដង្ហែក្បួនពិធីបុណ្យពិសាខបូជាយ៉ាងអធិកអធមនៅខេត្តសៀមរាប
នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ អនុគណក្រុងសៀមរាប សហការជាមួយរដ្ឋបាលខេត្តសៀមរាបបានរៀបចំ ដង្ហែក្បួនបុណ្យ វិសាខបូជា ដឹកនាំដោយព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះគ្រូប្រាសាទរង្សី អនុគុណក្រុងសៀមរាប ដែលត្រូវបានដង្ហែចេញពី វត្តព្រះឥន្ទទេពក្នុងតំបន់អង្គរ ឆ្ពោះទៅកាន់ក្រុងសៀមរាប ដោយមានការចូលរួមពីពុទ្ធសាសនិកយ៉ាងអធិកអធម។

ពិធីបុណ្យវិសាខបូជាត្រូវបានពុទ្ធសាសនិកចាត់ទុកថាមានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា គឺប្រារព្ធឡើង ដើម្បីការគោរពរំឭកនឹកដល់ ព្រឹត្តិការណ៍ធំៗបី នាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម ដែលជាថ្ងៃព្រះអង្គទ្រង់ប្រសូត ព្រះអង្គទ្រង់
បានត្រាស់ដឹង និងព្រះអង្គទ្រង់បរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ នៅថ្ងៃពុធ១៥កើត ខែពិសាខ ត្រូវនឹងថ្ងៃទី២២ ឧសភាឆ្នាំ២០២៤នេះ គឺជាទិវាមួយដែលពុទ្ធសាសនិកជន នៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងសកលលោក តែងនាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយនេះ គឺ«ពិសាខបូជា»។


នៅតាមប្រតិទិនដែលគួរឱ្យកត់សម្គាល់មួយទៀតគឺអង្គការសហប្រជាជាតិក៏បានប្រកាសនៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់វិសាខបូជា ជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធ ធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើពិភពលោក។បើតាមអ្នកសិក្សាជំនាញព្រះពុទ្ធសាសនាបានបង្ហាញថាចំណុចសំខាន់នៃបុណ្យវិសាខបូជាថាជាទិវាប្រវត្តិសាស្ត្រមួយរបស់ព្រះពុទ្ធសាសនាដែលមានអាយុកាលជា២៥៦៧ឆ្នាំមកហើយដោយផ្សារភ្ជាប់ទៅនឹងប្រភពដើមនៃពុទ្ធសករាជ ដែលប្រទេសកាន់ពុទ្ធសាសនា គេបាននិយមប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ៕
ដោយ៖ជុន កុសល




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


