ព័ត៌មានជាតិ
ស្ថានទូតខ្មែរ និងសម្ព័ន្ធហិរញ្ញវត្ថុ DGB កូរ៉េ ចុះអនុស្សរណៈយោគយល់ ដើម្បីជំរុញវិនិយោគបន្ថែមនៅកម្ពុជា
កូរ៉េខាងត្បូង ៖ ស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង និងសម្ព័ន្ធហិរiញ្ញវត្ថុ DGB Financial Group បានចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នាមួយ ក្នុងការផ្ដល់នូវកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក។ នេះជាសមិទ្ធផលដ៏ថ្លៃថ្លាថ្មីមួយទៀតនៃការងារការទូតសេដ្ឋកិច្ចដែលស្ថានទូតកម្ពុជាសម្រេចបាន។

នេះបើតាមការចែករំលែកផ្ទាល់ពីសំណាក់លោកឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
អនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរនេះ ផ្តោតសំខាន់ទៅលើការលើកកម្ពស់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាកិច្ចគាំពារផ្សេងៗដល់ពលរដ្ឋខ្មែរនៅកូរ៉េ និងការផ្ដល់ឱកាសដល់និស្សិតខ្មែរយើងបានបំពេញកម្មសិក្សានៅក្នុងធនាគារ DGB។ ឯកសារអនុស្សរណៈនេះ នឹងក្លាយជាឯកសារតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងគោលបំណងបង្កើនចំណងមិត្តភាព និងផ្តល់ជាផលប្រយោជន៍សម្រាប់ភាគីទាំងពីរ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋខ្មែរដែលនៅក្នុងប្រទេសកូរ៉េ និងនៅក្នុងប្រទេសកម្ពុជាផងដែរ។ អនុស្សរណៈនេះផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជា៖
– កិច្ចសហការរវាងភាគីទាំងពីរក្នុងការអនុវត្តកម្មវិធីសង្គមនានា ដែលមានអត្ថប្រយោជន៍ចំពោះជនជាតិខ្មែរដែលរស់នៅកូរ៉េ និងនៅកម្ពុជា។

– សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group ក្នុងផ្តល់ឱកាសគាំទ្រដល់សិស្ស-និស្សិតកម្ពុជា អាចចូលរួមក្នុងកម្មវិធីចុះកម្មសិក្សានានានៅក្នុងប្រទេសកូរ៉េ ក៏ដូចជាផ្តល់ជូនវគ្គសិក្សា ការបំពាក់បំប៉នជំនាញផ្នែកហិរញ្ញវត្ថុ និងធនគារ សម្រាប់សិស្ស និស្សិតកម្ពុជាផងដែរ ។

– សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group នឹងផ្តល់នូវអត្រាការប្រាក់ទាបពិសេសសម្រាប់ពលករខ្មែរយើង ដែលមានបំណងចង់ទទួលប្រាក់កម្ចីពីធនាគារ ។
– សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group នឹងជួយឧបត្ថម្ភដល់ស្ថានទូតកម្ពុជាក្នុងករណីដែលស្ថានទូតកម្ពុជារៀបចំព្រឹត្តិការណ៍សំខាន់ៗណាមួយ ។
– ស្ថានទូតកម្ពុជា នឹងសម្របសម្រួល និងផ្តល់ការប្រឹក្សាយោបល់ចាំបាច់នានាជូនដល់សម្ព័ន្ធហិរញ្ញវត្ថុ DGB ពាក់ព័ន្ធនឹងបរិយាកាសធុរកិច្ច សង្គម សេដ្ឋកិច្ច នៅក្នុងកម្ពុជា ដើម្បីអាចជួយគាំទ្រដល់ការធ្វើធុរកិច្ច ក៏ដូចជាគម្រោងសំខាន់ៗនានារបស់សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group នៅក្នុងប្រទេសកម្ពុជា។
សម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group នេះជាសម្ព័ន្ធដែលគ្រប់គ្រងទៅលើក្រុមហ៊ុន និងធនាគារបុត្រសម្ព័ន្ធដទៃទៀតចំនួន៨នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានកេរ្តិ៍ឈ្មោះល្បីផងដែរ។
សូមបញ្ជាក់ថា កន្លងទៅថ្មីៗនេះ ស្ថានទូតកម្ពុជានៅប្រទេសកូរ៉េក៏បានចុះអនុស្សរណៈនៃការយោគយល់មួយផ្សេងទៀតជាមួយនឹងមន្ទីរពេទ្យដ៏ល្បីមួយឈ្មោះរបស់ប្រទេសកូរ៉េ ដែលក្នុងនោះបានពាំនាំយកមកនូវអត្ថប្រយោជន៍ជាច្រើនក្នុងវិស័យសុខាភិបាលសម្រាប់ប្រជាពលរដ្ឋខ្មែរយើងនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ៕
ដោយ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


