ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់ក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ចូលរួមផលិតវិដេអូអប់រំពីបញ្ហាគ្រឿងញៀន
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បានស្នើដល់ក្រុមហ៊ុន Marketing Solutions Asia, Ltd MSA ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនៅកម្ពុជាចូលរួមក្នុងផលិតស្ពតអប់រំពីបញ្ហាគ្រឿងញៀន ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបចំណេះដឹងនិងជំរុញចលនាជាតិចូលរួមបង្ការ ទប់ស្កាត់និងលុបបំបាត់គ្រឿងញៀនចេញពីកម្ពុជា ដើម្បីអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។

ការស្នើឡើងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាមួយលោក សុខ គឹមនិតតា ជាអគ្គនាយកក្រុមហ៊ុន Marketing Solutions Asia, Ltd. MSA នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រុមហ៊ុន MSA ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនិងពោរពេញដោយបទពិសោធនិងធនធានមនុស្សដែលមានលទ្ធភាពផលិតបាននូវស្ពតអប់រំផ្សេងៗ។

លោកបានថ្លែងថា បញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នានិងចាំបាច់ត្រូវចូលរួមក្នុងការផ្សព្វផ្សាយអប់រំដើម្បីទប់ស្កាត់និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ដោយឯកឧត្តមបានថ្លែងថា «យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្តថាកម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។

ក្នុងនាមជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំប្រឆាំងគ្រឿងញៀនខុសច្បាប់ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយរួមនឹងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មចូលរួមផ្សព្វផ្សាយឱ្យបានកាន់តែជ្រួតជ្រាបដល់ប្រជាជន បានកាន់តែយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន ហើយការផ្សព្វផ្សាយគឺដើម្បីបំផុសចលនា លើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់សមាសភាពនៃសង្គម សំដៅបង្កើតបានជាកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប ជាពិសេសជំរុញនិងលើកទឹកចិត្តស្រទាប់យុវជនក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ស្របតាមទិសស្លោក «៣កុំ ១រាយការណ៍»។ ទន្ទឹមគ្នានេះ សូមជួយជំរុញចលនាផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»។ ជាមួយនេះ លោក រដ្ឋមន្ត្រី ក៏បានស្នើឱ្យបង្កើនការផ្សព្វផ្សាយសកម្មភាពនៃការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដើម្បីអោយប្រជាជនបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត។

លោក សុខ គឹមនិតតា ជាអគ្គនាយកក្រុមហ៊ុន MSA បានបញ្ជាក់ពីការគាំទ្រ និងស្ម័គ្រចិត្តចូលរួមផលិតស្ពតអប់រំនានាដើម្បីចូលរួមជាមួយគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំក្នុងការកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពីក្នុងសង្គមកម្ពុជា ព្រមទាំងខិតខំប្រឹងប្រែងក្នុងការធ្វើកិច្ចសហការជាមួយបណ្តាក្រុមហ៊ុន និងផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយទាក់ទងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាការអប់រំកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាដើម។

លោក នេត្រ ភក្ត្រា បានថ្លែងថា ក្នុងទិសដៅសម្រេចឱ្យបានកម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន, គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយនិងអប់រំបានខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយពីសារអប់រំនានា និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្ទីរព័រត៌មានតាមបណ្តាខេត្តនានាដែលបានខិតខំប្រឹងប្រែងផលិតស្ពតអប់រំ និងសារផ្សេងៗពីប្រជាពលរដ្ឋ សិស្សានុសិស្សប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន និងបានផ្សព្វផ្សាយនៅលើ កម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ៕














-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


