Connect with us

ព័ត៌មានជាតិ

ទម្លាយ​បទល្មើសត្រួសត្រាយព្រៃលិចទឹក ត្រៀមក្រសោបហ្វូងត្រីចម្រុះមក​បន្តពូជ

បានផុស

នៅ

សម្លេងម៉ាសុីនកាត់ត្រួសត្រាយព្រៃលិចទឹក ដែលជាជម្រកត្រីពងបន្តលាន់ឮពេញព្រៃគ្មានឈប់ ដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ការសង្ស័យ ហើយក៏បាននាំគ្នាទៅពិនិត្យមើលដល់ទីតាំងបទល្មើស។ លុះពលរដ្ឋ​ទៅដល់ក៏ស្ងាត់​សម្លេងម៉ាសុីនអស់ ហើយជនសង្ស័យ​ក៏គេចខ្លួនអស់ ខណះពលរដ្ឋ​​ដែល​បាន​ចុះ​ទៅ​ពិនិត្យឃើញថា គន្លងដែលកាត់នោះបានប្រហែល ២ គីឡូម៉ែត្រទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពី​ប្រជាពលរដ្ឋ​បន្តថា ការត្រួសត្រាយព្រៃលិចទឹកនេះបានកើតឡើង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីចំណុច​ “ពាក់ខែល”​ រហូតទៅដល់ទៅដល់ចំណុច “តែអាន” ស្ថិតក្នុង ភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

បុរសវ័យចំណាស់ម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់​ថា ការកាប់ត្រួសត្រាយព្រៃលិចទឹកដែលជាជម្រកត្រីបន្តពូជ ដើម្បីធ្វើជាគន្លងឬប្រជាពលរដ្ឋមួយចំនួនគេហៅថា “អានុក” សម្រាប់បទល្មើសនេសាទដែលគេហៅថា “បណរ៉ាវ” ដែលជាឧបករណ៍បទល្មើសនេសាទ ត្រូវបានច្បាប់ហាមឃាត់មិនអនុញ្ញាតិឲ្យប្រព្រឹត្តឡើយ។

ប្រភពដដែលដាក់ការសង្ស័យថា សកម្មភាពខាងលើអាចមានពាក់ព័ន្ធមន្ត្រីក្នុងតំបន់ណាម្នាក់នៅពីក្រោយ។ កាលណារដូវកាលទឹកឡើងដល់ចំណុចព្រៃដែលបានកាប់ខាងលើ ត្រីចម្រុះ​នឹងសម្រុកចូលគឺត្រូវជាប់ទាំងអស់ តាមរយះវិធីក្រសោបយកត្រីពេលចូលមកក្នុងជម្រកដែនរបស់វាដើម្បីបន្តពូជ។

ប្រភពបានទម្លាយថា ជនដែលបានជួលកម្មករកាត់ត្រួសត្រាយព្រៃលិចទឹកនៅចំណុចខាងលើនេះ ត្រូវបានគេ​ស្គាល់ ឈ្មោះ មាន ១.ឈ្មោះ ភា ម៉ៅ ,២.ឈ្មោះ រ៉ា ឌី៣.ឈ្មោះ ខេន។ ជនពាក់ព័ន្ធ​ទាំង ៣ បានជួលកម្មករឲ្យកាត់ព្រៃចាប់ពីចំណុច “ពាក់ខែល” រហូតទៅដល់ចំណុច “តែអាន” ដោយប្រើប្រាស់ម៉ាសុីនកាត់បានចម្ងាយប្រហែល ២ គីឡូម៉ែត្រ ហើយ​ពេលផ្អើល​ដល់​ពលរដ្ឋ​ចុះ​ទៅមើល ជនសង្ស័យ​ក៏​បានរត់គេចបាត់អស់តែម្តង។

ពលរដ្ឋ​សំណូមពរដល់មន្ត្រីពាក់ព័ន្ធមេត្តាជួយពិនិត្យនិង​ទប់ស្កាត់ ជាពិសេសសុំឲ្យលោកអភិបាលស្រុកយកចិត្តទុកដាក់កុំឲ្យសម្ងំធ្វើមិនដឹងមិនឮលើករណីខាងលើនេះ និង​កុំឲ្យប្រជាពលរដ្ឋអស់សង្ឃឹម។ ហើយក៏សុំឲ្យលោកអភិបាលខេត្ត យកចិត្តទុកដាក់លើករណីខាងលើនេះផងដែរ ដើម្បីផលប្រយោជន៍ទាំងអស់គ្នា។

ជុំវិញករណីខាងលើនេះ កម្ពុជាថ្មីមិនអាចសុំការបញ្ជាក់ពីលោកអភិបាលស្រុក លោក មុិល សុផល បានទេ ហើយខាងសហគមន៍ក៏​មិនមានប្រភពទំនាក់ទំនងបានដែរ។

ទោះយ៉ាងណា លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលបានប្រាប់កម្ពុជាថ្មីតាមប្រព័ន្ធតេលេក្រាមថា លោកនឹងបញ្ជា​ទៅមន្ត្រីមូលដ្ឋានចុះពិនិត្យលើករណីនេះ តែលោកបានធ្លោយ​សម្លេងតាមតេលេក្រាម ដោយច្រឡំដាក់មកតេលេក្រាមកម្ពុជាថ្មីរួចលុបវិញភ្លាមៗ ដោយក្នុងសារសម្លេងដ៏ខ្លីនោះមានខ្លឹមសារថា “ជួយពិនិត្យមើលៗ កុំឲ្យអាមួយនោះ វាបង្ហោះនាំកើតរឿងរ៉ាវ”។

ឆ្លើយតបសម្លេងឆ្លើយឆ្លើយ​របស់នាយខ័ណ្ឌរដ្ឋបាលជលផល កម្ពុជាថ្មីបានដាក់សំណួរថា “បងនិយាយពាក្យនេះលុបវិញមានន័យថា ខាងបងពិតជាដឹងច្បាស់ជាងពលរដ្ឋ”។ លោកឆ្លើយថា “ខ្ញុំដាក់ច្រឡំ ហើយខ្ញុំនិយាយនេះមិនសំដៅ​លើ​បង​ទេ ព្រោះមានអ្នកកាសែតច្រើនគ្នា”។

ក្រៅពីនេះលោកក៏បានដាក់បន្ទុកទៅសហគមន៍បានដឹងច្បាស់ជាងគេ ហើយលោកអះអាងថា ករណីដូចគ្នានេះ​មាន​ច្រើនកន្លែងទៀតបើតាមលោកដឹង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម