ព័ត៌មានជាតិ
កែវ សុផានិត តួឯកយីកេថ្មី សម្រេចក្ដីប្រាថ្នាតាមបំណង
កញ្ញា កែវ សុផានិត ជាតួឯកយីកេជំនាន់ថ្មី ដែលកម្រមានអ្នកណាប្រាថ្នាលេងយីកេដូចរូបនាងណាស់ ព្រោះគេប្រាថ្នាតែសិល្បៈបែបសម័យទំនើបទៅហើយ។

កែវ សុផានិត កំពុងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺក្នុងពិភពសិល្បៈផ្នែករបាំយីកេ ហើយនាងធ្លាប់បានសម្ដែងរឿងទុំទាវ ម៉ាក់ថឺង ព្រះនាងកាកី ព្រះថោងនាងនាគ ជាដើម។ តារាស្រីល្បីផ្នែកយីកេរូបនេះ ជានិស្សិតនៅសាលា វិចិត្រសិល្ប: ហើយនាងបានចេញសម្ដែងយីកេផ្នែកសិល្បៈបុរាណនេះ ជាហូរហែនៅតាមស្ថានីយទូរទស្សន៍មួយចំនួន ក្នុងរាជធានីភ្នំពេញ។


ដោយការស្រលាញ់នូវវិស័យសិល្បៈ ហើយមានដុងនិងទេពកោសល្យតាំងពីកំណើតផង សុផានិត កំពុងហាត់បន្ថែមទៀត នៅផ្នែកចម្រៀងសម័យដោយមានសំឡេងពីរោះក្រអួនក្រអៅពីធម្មជាតិ បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏បានគាំទ្រនាងទៀតផង។ នាងបានឲ្យដឹងថា បទចម្រៀងដែលនាងច្រៀងបទ(ផ្កាក្ងោក) និងបទ( ផ្ការំដួល)ដែលជាការនិពន្ធរបស់លោក សំ សុភារិន គាត់ជាអតីតកូនសិស្សអ្នកនិពន្ធខ្មែរជំនាន់ទី៥ ធ្លាប់បានសិក្សានៅសមាគមអ្នកនិពន្ធខ្មែរ នៅអគារអ្នកនិពន្ធហ៊ុន សែន ក្នុងវត្តបទុមវតី ដែលបានសម្ដេចអគ្គសេនាបតីតេជោហ៊ុនសែនគាំទ្រ និងឧបត្ថម្ភបណ្ដុះបណ្ដាលវគ្គរបស់គាត់។ នាងឲ្យដឹងទៀតថា បទ ចម្រៀងដែលលោក សំ សុភារិន្ទ និពន្ធឲ្យនាងច្រៀងក៏បានសហការជាមួយ លោកទីធាវីចាងហ្វាងផលិតកម្ម(icene)។


កញ្ញា កែវ សុផានិត គឺជាពន្លកសិល្បៈជំនាន់ថ្មីមានរូបមានសម្រស់ផូរផង់ស្រស់ប្រិមប្រិយ មានអាយុ២៤ឆ្នាំ ដែលជាគ្រាប់ពេជ្រកំពុងច្នៃ មានស្រុកកំណើតនៅខេត្តតាកែវ ហើយគេសង្ឃឹមថានាងនឹងក្លាយជាតួឯកសំខាន់ទៅអនាគតផងដែរ៕




អត្ថបទ៖ រុងរឿង
សូមចុចអាន៖ ផ្ទុះការសរសើរពេលយុវជនមួយក្រុម នាំគ្នាគ្រងសម្លៀកបំពាក់ បែបសម័យអាណានិគមបារាំង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


