ព័ត៌មានជាតិ
សមាជិកក្រុមប្រឹក្សាសង្កាត់មួយរូប ជិះយន្តហោះពីចក្រភពអង់គ្លេសមកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខណ្ឌនៅភ្នំពេញ
ផ្តើមចេញពីការគោរពស្រឡាញ់ចំពោះគណបក្សប្រជាជនកម្ពុជា គោរពស្រឡាញ់សម្តេចតេជោហ៊ុន សែន,ការគោរពស្រឡាញ់សម្តេចមហាបវរធិបតីហ៊ុនម៉ា ណែត,លោកឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានធ្វើឱ្យលោកស្រី ឈិត ពៅ សមាជិកាក្រុមប្រឹក្សាសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកសុខចិត្តចំណាយលុយកាក់ផ្ទាល់ខ្លួន និងពេលវេលា២ថ្ងៃ៣យប់ មកចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី.ក្រុមប្រឹក្សាខណ្ឌកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

លោកស្រីឈិត ពៅ មានប្រសាសន៍ថា ដោយសារមានគណបក្សប្រជាជនកម្ពុជា ទើបកម្ពុជាទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ ពាសពេញផ្ទៃប្រទេសក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី។បើគ្មានគណបក្សប្រជាជនកម្ពុជាក៏លោកស្រីគ្មានឱកាសមកឈរនិយាយ មកចូលរួម ប្រើសិទ្ធស្វ័យសម្រេចដោយបង្ហាញពីសណ្តានចិត្តគោរពស្រឡាញ់ឥតងាករេចំពោះគណបក្សប្រជាជនកម្ពុជា។

ក្នុងវ័យ៤០ឆ្នាំ លោកស្រីឈិត ពៅ បានគូសបញ្ជាក់ថា ពេលនេះស្វាមីរបស់លោកស្រីកំពុងសម្រាកព្យាបាលជំងឺនៅចក្រភពអង់គ្លេស។ តែដើម្បីបង្ហាញពីការសងគុណទៅគណបក្សប្រជាជនកម្ពុជាវិញដែល លោកស្រីគោរពស្រឡាញ់ជារៀងរហូតមក លោកស្រីបានទុកប្តីឲ្យនៅមន្ទីរពេទ្យ តែម្នាក់ឯងសុខចិត្តជិះយន្តហោះមកបោះឆ្នោតរាប់ម៉ឺនគីឡូម៉ែត្រ ដើម្បីមកបំពេញកាតព្វកិច្ចជាពលរដ្ឋម្នាក់ និងជាសមាជិកក្រុមប្រឹក្សាម្នាក់ផងដែរ។
ប្រសាសន៍លើកឡើងរបស់លោកស្រីឈិត ពៅ បានសបញ្ជាក់ឱ្យឃើញរបស់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាដែលបានលះបង់ គ្រប់បែបយ៉ាងដើម្បីគាំទ្រគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងផុលផុស។

ពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នាពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចធិបតីហ៊ុនម៉ាណែត បានដាក់ចេញគម្រោងព្រែកជីកហ្វូណន.តេជោដែលតភ្ជាប់ការដឹកជញ្ជូន តាមផ្លូវទឹកពីទន្លេបាសាក់ដល់សមុទ្រខេត្តកែប មានប្រវែង១៨០គីឡូម៉ែត្រដែល ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលកម្ពុជា នឹងលែងត្រូវការពឹងដង្ហើមគេដកទៀតហើយនិងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


