ព័ត៌មានជាតិ
ក្រសួងវប្បធម៌ បើកចំហរជានិច្ច ក្នុងការសហការលើកស្ទួយវិស័យឧស្សាហកម្មវប្បធម៌ជាតិ
កិច្ចការអភិរក្ស មិនមែនមានន័យថា នៅស្ងៀមមិនមានការកែច្នៃនោះទេ ហើយរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ និងគាំទ្រដល់ការកែច្នៃ បង្កើតថ្មី ក្នុងទិសស្លោកគោលនយោបាយ «អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីអភិរក្ស» ដែលមានក្រសួងវប្បធម៌ ជាអ្នកសហការគាំទ្រ ទាំងបច្ចេកទេស សម្ភារៈ ក៏ដូចជាការស្វែងរកដៃគូរជាតិ-អន្តរជាតិ ក្នុងន័យដើម្បីធ្វើយ៉ាងណាឱ្យវិស័យឧស្សាហកម្មវប្បធម៌ជាតិ មិនស្ថិតនៅដាច់ឆ្ងាយពីបណ្តាប្រទេសផ្សេងៗ។
នេះបើតាមថ្លែងរបស់ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសចូលរួមជាអធិបតីសម្ពោធចម្រៀងខ្នាតធំ បទ «ទេវរាជ» របស់អ្នកនាង ទេព បូព្រឹក្ស កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ។


តាមរយៈការច្នៃ និងបង្កើតចម្រៀងបទ «ទេវរាជ» រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទេពកោសល្យ និងសមត្ថភាពរបស់ក្រុមការងារគូស្នេហ៍ចម្រៀងរ៉េបដ៏ល្បីនេះ ដែលនេះជាគំរូមួយសម្រាប់ សិល្បករសិល្បការិនី ដែលចង់ចូលរួមចំណែកក្នុងការលើកស្ទួយវប្បធម៌ជាតិ ហើយក្រសួងវប្បធម៌ នឹងបន្តបើកចំហរគាំទ្រជានិច្ច តាមទិសស្លោកគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកស្រីបណ្ឌិតសភាចារ្យ លើកឡើងដែរថា ស្នាដៃបទចម្រៀង ទេវរាជ គឺជាការផលិតឡើងដោយរួមបញ្ចូលនូវវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់មហាដូនតាខ្មែរ នាសករាជនៃដែនដីសុវណ្ណភូមិ ដោយប្រមូលផ្តុំផងដែរនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នាសម័យនគរភ្នំ សម័យចេនឡា និងសម័យអង្គរ។
លោកស្រីបណ្ឌិតសភាចារ្យ គូសបញ្ជាក់ទៀតថា “ចម្រៀងទេវរាជ មានចរិតលក្ខណៈពិសេស មានភាពចម្រុះ ដោយរួមបញ្ចូលនូវសម្បត្តិបេតិកភណ្ឌ ទេវកថា គាថា អថ័ន យ័ន្ត អក្សរសិល្បិ៍របស់អង្គអទិទេពស្តេចនៃលោក ដែលយើងហៅថា “ឱម” (អ ឧ ម) ។ ទាក់ទងទៅនឹងពាក្យនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់ដោយផ្អែកលើឯកសារស្រាវជ្រាវជាច្រើន បង្ហាញថា “ឱម” គឺជាពាក្យទី១ របស់ព្រះព្រហ្ម ដែលបន្លឺឡើងនៅពេលដែលលោកបង្កើតចក្រវាលនេះឡើង ជាពាក្យដំបូងបំផុតរបស់មនុស្សជាតិ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ រំលេចដែរថា ស្នាដៃចម្រៀងដែលរួមបញ្ចូលដោយវប្បធម៌ និងអរិយធម៌ខ្មែរបែបនេះ មិនមែនជាសមិទ្ធផលទីមួយក្រុមងាររបស់លោក ងួន ចាន់ដេវីត និងអ្នកនាងទេព បូព្រឹក្សទេ ឯសមិទ្ធផលនៃបទ ទេវរាជ គឺជាការងារថ្មីនៃទំនើបកម្មវិស័យសិល្បៈវប្បធម៌ ជាមួយនឹងការគោរពដល់ចរិតលក្ខណៈដើម របស់វប្បធម៌ប្រពៃណីដ៏យូរលង់របស់ដូនតាខ្មែរ។
ទន្ទឹមនេះ បណ្ឌិតសភាចារ្យ ភឿង សកុណា ក៏ថ្លែងវាយតម្លៃខ្ពស់ផងដែរ ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ក្រុមហ៊ុនឯកជន និងដៃគូរសហការផ្សេងៗទៀត ដែលចូលរួមគាំទ្រលើកស្ទួយវប្បធម៌ជាតិ ដោយឆ្លើយតបទៅនឹងសភាពការណ៍ និងបរិការនៃសកលភាវូបនីយកម្ម បដិវត្តកម្មឌីជីថល ក្នុងន័យលើកស្ទួយតម្លៃវប្បធម៌ ដោយជ្រោងតម្លៃខ្មែរឱ្យខ្ពស់៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ