ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ និងប្រធានសភាពាណិជ្ជកម្មអាមេរិក ប្តេជ្ញាបង្កើនផលិតភាពការងារទាក់ទាញការវិនិយោគបន្ថែម
ក្នុងឱកាសជួបពិភាក្សាការងាររវាង លោក Mr. Carsey Burnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham) និងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ភាគីទាំងពីរបាន ប្ដេជ្ញារួមគ្នាបង្កើនផលិតភាពការងារសម្រាប់ទាក់ទាញការវិនិយោគបន្ថែម។

ក្នុងជំនួបនាថ្ងៃទី០៣ ខែមិថុនា លោករដ្ឋមន្ត្រី និងលោក Mr. Carsey Burnett បានពិភាក្សាលើការដោះស្រាយបញ្ហាប្រឈមដើម្បីបង្កើនផលិតភាពការងារក្នុងចង្វាក់ផលិតកម្មសំដៅធ្វើឱ្យកម្លាំងពលកម្មនៅកម្ពុជាកាន់តែមានផលិតភាពខ្ពស់ ក្នុងការទាក់ទាញបាននូវការវិនិយោគបន្ថែមទៀតពីសហរដ្ឋអាមេរិក។
ពីជំនួបដែលធ្វើឡើងនៅទីស្ដីការក្រសួងការងារ លោករដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់សមភាគីថា ដើម្បីបង្កើនផលិតភាពការងាររបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរបន្ថែមទៀតក្នុងការបំពេញតម្រូវការជូនវិស័យឯកជននោះ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋទាំងអ្នកមិនទាន់មានការងារធ្វើ និងអ្នកដែលកំពុងប្រកបការងារ អាចចូលសិក្សាបានតាមវេនសិក្សាដែលមានភាពបត់បែន។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានឯកភាពរួមគ្នាជំរុញការអភិវឌ្ឍជំនាញថ្មីៗនៅកម្ពុជាដែលទីផ្សារកំពុងត្រូវការបន្ថែមទៀតដើម្បីបង្កើនផលិតភាពការងារឱ្យស្របទៅតាមតម្រូវការចាំបាច់ក្នុងទីផ្សារដែលកំពុងប្រកួតប្រជែង និងដើម្បីទាក់ទាញការវិនិយោគធំៗមកកាន់កម្ពុជា។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា គឺជាអ្វីដែលក្រសួងផ្ទាល់ ក៏ដូចជារាជរដ្ឋាភិបាលចង់បាន៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


