ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យការថែទាំ និងធ្វើវឌ្ឍនភាពការងារបណ្ណសារដ្ឋានមន្ត្រីរាជការស៊ីវិល
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាពការងារបណ្ណសារដ្ឋានមន្ត្រីរាជការស៊ីវិល នៅក្រសួងមុខងារសាធារណៈ កាលពីរសៀលថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៤។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោយការតាមដាន និងវាយតម្លៃលើបញ្ហាប្រឈមនានា ដែលក្រសួងមុខងារសាធារណៈបាន និងកំពុងជួបប្រទះ លើការរៀបចំ និងរក្សាទុកឯកសារនានា ជាពិសេសឯកសារសលាកបត្រផ្ទុកព័ត៌មានមន្ត្រីរាជការស៊ីវិលប្រមាណជិត ៣០០,០០០ ច្បាប់។
អង្គប្រជុំកាលពីម្សិលមិញនេះ សុទ្ធតែបានចូលរួមជាមតិយោបល់យ៉ាងផុលផុស ជាពិសេសការលើកឡើងជាដំណោះស្រាយចាំបាច់នានា ស្របតាមការវិវត្តន៍ នៃស្ថានភាពជាក់ស្ដែង ទាំងកត្តាសុវត្ថិភាព ការរក្សាទុក ការថែទាំ ការធ្វើបច្ចុប្បន្នភាព និងវឌ្ឍនភាពបណ្ណសារក្នុងបរិបទឌីជីថល។

ក្រោយស្តាប់ និងក្រោយបានអនុញ្ញាតឲ្យអង្គប្រជុំបានចូលរួមមតិយោបល់រួចមក ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ជាច្រើន ជាពិសេសធ្វើយ៉ាងណាបន្តការថែទាំឲ្យបានគត់មត់ តាមរយៈការយកចិត្តទុកដាក់លើកត្តាសុវត្ថិភាព និងតាមដានជួសជុល កែលម្អឧបករណ៍បច្ចេកទេស ជៀសវាងហានិភ័យនានាដែលអាចនឹងកើតមានឡើងជាយថាហេតុ។
ស្របពេលជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឲ្យក្រុមការងារ បន្តការសិក្សា និងបន្តអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យមានស្រាប់ និងពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យនានាបន្ថែមទៀតដែលចាំបាច់ ហើយធានាដល់ប្រសិទ្ធភាព នៃការធ្វើបច្ចុប្បន្នភាព និងវឌ្ឍនភាពទិន្នន័យស្របតាមការវិវត្តន៍ នៃបរិបទឌីជីថល ក៏ដូចជាដើម្បីធានាដល់ភាពងាយស្រួលក្នុងការចូលពិនិត្យ និងស្វែងរកទិន្នន័យមន្ត្រីរាជការស៊ីវិល។

ក្រោយកិច្ចប្រជុំបានបញ្ចប់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យទីតាំងជាក់ស្ដែង នៃបណ្ណសារដ្ឋានរបស់ក្រសួងមុខងារសាធារណៈដោយផ្ទាល់ ដើម្បីឈ្វេងយល់នូវស្ថានភាព និងបញ្ហាប្រឈមជាក់ស្ដែង៕



-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


