ព័ត៌មានជាតិ
ព្រះមហាក្សត្រ ព្រះរាជប្រទាន សៀវភៅព្រះរាជសកម្មភាព តម្កល់ក្នុងបណ្ណាល័យទូទាំងប្រទេស
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សៀវភៅកម្រងរូបភាពស្តីពី “ព្រះរាជសកម្មភាព និងព្រះរាជសមិទ្ធផលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឆ្នាំ២០២៣” ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា និងតម្កល់ទុកនៅក្នុងបណ្ណាល័យ នៃសាលាគរុកោសល្យ ទូទាំងប្រទេស។

នៅក្នុង ពិធីប្រគល់ទទួលសៀវភៅព្រះរាជប្រទាននូវសៀវភៅកម្រងរូបភាព នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នេះ តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី តំណាងឱ្យ មន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥ រាជធានី-ខេត្ត និងលោកនាយក លោកនាយករង នាយិកា-នាយិការង លោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ មានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែងដែល ព្រះអង្គបានសព្វព្រះរាជហប្ញទ័យប្រោសប្រទាន នូវសៀវភៅកម្រងរូបភាពស្តីពី “ព្រះរាជសកម្មភាព និងព្រះរាជសមិទ្ធផលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឆ្នាំ២០២៣”។

ពិធីប្រគល់នេះ ធ្វើឡើងតាមរយៈ ឧកញ៉ា មហាមន្រ្តី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង សរុបចំនួន ១ ២១០ ច្បាប់ ដើម្បីតម្កល់ទុកនៅក្នុងបណ្ណាល័យ នៃសាលាគរុកោសល្យចំនួន ២៤ និងវិទ្យាល័យចំនួន ៥៨១ (សរុបចំនួន ៦០៥ សាលា) នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា សម្រាប់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សសិក្សារៀនសូត្រឈ្វេងយល់ចំណេះដឹង អំពីព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សាជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្វាយអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះរាជទានដ៏ឧត្តុង្គឧត្តមនេះ និងសូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អ បរិបូណ៌ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ និងព្រះប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្ររបស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រ កម្ពុជា ជាដរាបតរៀងទៅ៕


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


