ព័ត៌មានជាតិ
ផឹកស្រាស្រវឹង ទាស់សំដីតិចតួចទាញចបកាប់សម្លាប់ឪពុកបង្កើត
តាកែវ ៖ កូនប្រុសម្នាក់ ផឹកស្រាស្រវឹង ទាស់សំដីគ្នាជាមួយឪពុកបង្កើត ទាញចបកាប់សម្លាប់ឪពុកបង្កើតរបស់ខ្លួនបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះ កើតឡើងនាវេលាម៉ោង១៣និង១០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិស្លារ ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។
ករណីនេះ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នគរបាលស្រុកគីរីវង់បានបញ្ជាក់ថា បន្ទាប់ពីកើតហេតុនេះលោកបានដឹកនាំកម្លាំងជំនាញចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាអូរ និងមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាប និងចាប់ជនសង្ស័យម្នាក់ ឈ្មោះ សេន រ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីកន្លែងកំណើតភូមិ ស្លារ ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងករណីហិង្សាដោយចេតនា។
លោកអធិការបន្តថា ជនសង្ស័យបានយកដងចបប្រវែង១,៤០ម៉ែត្រនិងដែកជើងព្យួរខោអាវ ប្រវែង១,៣០ម៉ែត្រ វាយទៅលើជនរងគ្រោះមាន ជនរងគ្រោះទី១.ឈ្មោះ សេន ញ៉ាត អាយុ៧៧ឆ្នាំ (ត្រូវជាឪពុកបង្កើត) រងរបួសបែកក្បាលផ្នែកខាងក្រោយ(ស្លាប់នៅនឹងកន្លែង )ជនរងគ្រោះទី២.ឈ្មោះ ប៊ុត ផាត ភេទប្រុស អាយុ៦៦ឆ្នាំ របួសដៃស្តាំដាច់ចេញឈាម។ ជនរងគ្រោះទី៣.ឈ្មោះ តក់ ផាន់ ភេទស្រី អាយុ៦៧ឆ្នាំ ជាជនពិការជើងត្រូវត្រគាកខាងស្តាំជាំខ្មៅ។ ជនរងគ្រោះទី៤.ឈ្មោះ ឈុយ ឆេន ភេទប្រុស អាយុ៥៦ឆ្នាំ វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។ ករណីនេះដែរ បើតាមអ្នកជិតខាងឲ្យដឹងថា មូលហេតុទាស់ពាក្យសំដីជាមួយឪពុក គួបផ្សំនិងផឹកស្រាស្រវឹងបាត់បង់សតិផង។
បច្ចុប្បន្ន ជនសង្ស័យ សេន រ៉ាន់ ជាកូនបង្កើតជនរងគ្រោះ សេន ញ៉ាត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿង និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


