Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ អត្រាបញ្ចប់ការសិក្សាកម្រិតបឋមសិក្សាមានជិត ៩០ ភាគរយ ខ្ពស់ជាងមធ្យមសិក្សា

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា អត្រា​បញ្ចប់​ការ​សិក្សា​នៅ​កម្រិត​បឋម​សិក្សា​មាន​ជិត ៩០ ភាគរយ ខ្ពស់​ជាង​នៅ​កម្រិត​មធ្យមសិក្សា​ដែល​មាន​ត្រឹម​ជាង ៨០ ភាគរយ​ប៉ុណ្ណោះ។

លោក កាន់ ពុទ្ធី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ០៧ មិថុនា នេះ​ថា អត្រា​បញ្ចប់​ការ​សិក្សា​នៅ​បឋមសិក្សា​មាន ៨៩,២ ភាគរយ កើន ២,៤ ភាគរយ ប្រុស ៨៦,៣ ភាគរយ កើន ១,០ ភាគរយ ស្រី ៩២,៣ ភាគរយ កើន ២,៩ ភាគរយ ធៀប​នឹង​ឆ្នាំ​សិក្សា ២០២២-២០២៣។ ចំណែក​អត្រា​ឆ្លង​ភូមិ​សិក្សា​នៅ​បឋមសិក្សា​មាន ៨៦,៦ ភាគរយ កើន ២,៩ ភាគរយ ប្រុស ៨១,៤ ភាគរយ នៅ​ថេរ ស្រី ៨៩,០ ភាគរយ កើន ៣,១ ភាគរយ ធៀប​នឹង​ឆ្នាំ​សិក្សា ២០២២-២០២៣ ដូចគ្នា។

លោក កាន់ ពុទ្ធី បាន​បន្ត​ថា ចំណែក​អត្រា​បញ្ចប់​ការ​សិក្សា​នៅ​មធ្យមសិក្សា​បឋមភូមិ ៦០,៩៧ ភាគរយ កើន ១,២៧ ភាគរយ ស្រី ៦៦,៣៧ ភាគរយ កើន ១,៨៧ ភាគរយ និង​ប្រុស ៥៥,៦៩ ភាគរយ កើន ០,៧៩ ភាគរយ ធៀប​ទៅ​នឹង​ឆ្នាំ​សិក្សា ២០២២-២០២៣ និង​អត្រា​ឆ្លង​ភូមិ​សិក្សា​នៅ​មធ្យមសិក្សា​បឋមភូមិ ៨៦,៦ ភាគរយ កើន ២,៩ ភាគរយ ស្រី ៨៩,០ ភាគរយ កើន ៣,១ ភាគរយ ធៀប​ទៅ​នឹង​ឆ្នាំ​សិក្សា ២០២២-២០២៣។ ចំពោះ​អត្រា​គង់វង្ស​នៅ​មធ្យមសិក្សា​បឋមភូមិ ៥៣,៥៥ ភាគរយ កើន ៩,២៥ ភាគរយ ស្រី ៥៥,១០ ភាគរយ កើន ១៥,៥ ភាគរយ និង​ប្រុស ៥១,៧៦ ភាគរយ កើន ២,១៨ ភាគរយ ធៀប​ទៅ​នឹង​ឆ្នាំ​សិក្សា ២០២២-២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កាន់ ពុទ្ធី បាន​បញ្ជាក់​ថា កុមារ​អាយុ ៥ ឆ្នាំ ចូល​រៀន​មាន ២១៨ ៩៥០ នាក់ កើន ២,៣៩ ភាគរយ ស្រី ១០៨ ២៣៤ នាក់ កើន ២,៥៥ ភាគរយ នៅ​ឆ្នាំ​សិក្សា ២០២២-២០២៣។ សិស្ស​បឋម​សិក្សា​ចូលរៀន​មាន ២ ២៦៥ ៧៨៣ នាក់ កើន ២,៩៨ ភាគរយ ស្រី ១ ០៨៦ ៨៩២ នាក់ កើន ២,៨៦ ភាគរយ ធៀប​ទៅ​នឹង​ឆ្នាំ​សិក្សា ២០២២-២០២៣។ ការ​ចូល​រៀន​នៅ​បឋមសិក្សា​សម្រេច​បាន​អត្រា​ពិត នៃ​ការ​សិក្សា ៩៩,៦ ភាគរយ កើន ៣,៩ ភាគរយ ធៀប​ទៅ​នឹង​ឆ្នាំ​សិក្សា ២០២២-២០២៣។ សិស្ស​មធ្យមសិក្សា​បឋម​ភូមិ​មាន ៧១១ ១១៣ នាក់ កើន ២,៤៤ ភាគរយ ស្រី ៣៧៨ ២៤៧ នាក់ កើន ៤,៤៩ ភាគរយ ធៀប​ទៅ​នឹង​ឆ្នាំ​សិក្សា ២០២២-២០២៣។ ការ​ចូល​រៀន​នៅ​មធ្យមសិក្សា​បឋមភូមិ​សម្រេច​បាន​អត្រា​រួម នៃ​ការ​សិក្សា ៦៥,៥ ភាគរយ កើន ០,៧ ភាគរយ ស្រី ៦៩,៩ ភាគរយ កើន ០,៥ ភាគរយ ធៀប​ទៅ​នឹង​ឆ្នាំ​សិក្សា ២០២២-២០២៣។ សិស្ស​មធ្យមសិក្សា​ទុតិយភូមិ​មាន ៤៣០ ៧៩២ នាក់ កើន ៧,២៦ ភាគរយ ស្រី ២៣៧ ២៩៨ នាក់ កើន ៨,៥៦ ភាគរយ ធៀប​ទៅ​នឹង​ឆ្នាំ​សិក្សា ២០២២-២០២៣។ ការ​ចូល​រៀន​នៅ​មធ្យមសិក្សា​ទុតិយភូមិ​សម្រេច​បាន​អត្រា​រួម នៃ​ការ​សិក្សា ៤៦,៧ ភាគរយ កើន ២,៥ ភាគរយ ស្រី ៥២,៨ ភាគរយ កើន ៣,៦ ភាគរយ ធៀប​ទៅ​នឹង​ឆ្នាំ​សិក្សា ២០២២-២០២៣៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥១ នាទីutes មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ២ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៣ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម