Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត​បង់​ក្លា​ដេ​ស

បានផុស

នៅ

ភ្នំពេញ ​៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក MOHAMMED ABDUL HYE ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បង់​ក្លា​ដេ​ស នៅ​ថ្ងៃ​សុក្រ ទី​៧ ខែមិថុនា ឆ្នាំ​២០២៤​នេះ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ជំនួប​នេះ គឺ​មុន​ពេលដែល​លោក​ឯកអគ្គរដ្ឋទូត​នឹង​បញ្ចប់​អាណត្តិ​នៅក្នុង​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ពិភាក្សា​នេះ ភាគី​ទាំង​ពីរបាន​ពិភាក្សា​ស្តីពី​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​បច្ចេកទេស​ដែល​ភាគី​ទាំងពីរ​បាន​សហការ​ជាមួយគ្នា​កន្លងមក​ដើម្បី​អភិវឌ្ឍ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​លើកកម្ពស់​វិស័យ​ការងារ​ដែលជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​។

បន្ថែម​ពី​នេះ លោក​រដ្ឋមន្ត្រី និង​លោក​ឯកអគ្គរដ្ឋទូត បាន​គូស​បញ្ជាក់​ថា តាមរយៈ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ កម្ពុជា និង​បង់​ក្លា​ដេ​សនឹង​អាច​បន្ត​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ឱ្យ​កាន់តែ​ល្អ និង​ស៊ីជម្រៅ​បន្ថែមទៀត​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម