ព័ត៌មានជាតិ
ក្រសួងអប់រំ ពិភាក្សា ការដោះស្រាយបញ្ហាអាទិភាពក្នុងវិស័យអប់រំ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតី ដឹកនាំសិក្ខាសាលា ស្តីពី ”ការគ្រប់គ្រងបុគ្គលិកអប់រំ” ដើម្បីដាក់ចេញនូវវិធានការអនុវត្ត តាមរបៀបវារៈទី១៖ វឌ្ឍនភាព នៃការដោះស្រាយបញ្ហាអាទិភាពក្នុងវិស័យអប់រំ និងទី២៖ ការពិភាក្សាលើកត្តាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិក ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំការ បណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ មន្ត្រីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។

គោលដៅ នៃវិបស្សនានេះមានលក្ខណៈ ជាការប្រជុំយុទ្ធសាស្ត្រ ដើម្បីពង្រឹងប្រព័ន្ធអប់រំ សមត្ថភាពស្ថាប័ន ពិភាក្សាលើបញ្ហាគន្លឹះសំខាន់ៗ ដើម្បីដោះស្រាយបញ្ហានានា ក្នុងវិស័យអប់រំ ហើយក៏ជាឱកាសមួយសម្រាប់ការសិក្សារៀនសូត្ររបស់ឧត្ដមមន្ត្រី ដើម្បីសិក្សាពីបញ្ហាអន្តរវិស័យ ក៏ដូចជាបញ្ហាគ្រប់គ្រងវិស័យអប់រំទាំងមូល។ ការរៀបចំអង្គវិបស្សនានេះឡើង ក៏ដើម្បីពិភាក្សាលើបញ្ហាគន្លឹះនានាជួយគាំទ្រដល់ការងាររៀបចំរចនាសម្ព័ន្ធថ្មីរបស់ក្រសួង ក្នុងគោលដៅជួយទម្រង់ទិសសម្រាប់ការសម្របសម្រួលគោលនយោបាយ និងឆ្លៀតឱកាសនេះដើម្បីពង្រឹងនូវសមត្ថភាព ការទទួលខុសត្រូវរបស់អគ្គនាយក អគ្គនាយករង ក៏ដូចជាអគ្គនាយកដ្ឋាន ហើយក៏ជាឱកាសដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីបន្តដឹកនាំនាពេលអនាគត។

មានប្រសាសន៍ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងកិច្ចប្រជុំកន្លងទៅថ្មីៗនេះ ស្ថាប័នអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់វិស័យអប់រំនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារអប់រំកន្លងមក និងសូមថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រង និងបុគ្គលិក នៃនាយកដ្ឋានធនធានមនុស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងពិនិត្យតាមដាន និងចូលរួមយ៉ាងសកម្មជាមួយ ក្រសួងមុខងារសាធារណៈ ក្នុងការកសាងគោលការណ៍ និងលិខិតបទដ្ឋានពាក់ព័ន្ធ ក៏ដូចជាបន្តកែលម្អយន្តការគ្រប់គ្រងបុគ្គលិកអប់រំឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមកំណែទម្រង់ក្នុងវិស័យអប់រំ យុវជន និងកីឡា ជាពិសេស ក្រសួងបានសម្រេចក្នុងការធ្វើការវិភាគមុខងារ និងចេញជាអនុក្រឹត្យលេខ ១០១ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងអប់រំ យុវជន និងកីឡា និងកិច្ចការពាក់ព័ន្ធមួយចំនួន។ ទោះបីជាយ៉ាងណា ក្រសួងត្រូវបន្តរៀបចំឯកសារគាំទ្រមួយចំនួនទៀតដូចជា ភារកិច្ចរបស់មន្ទីរ អប់រំ យុវជន និងកីឡា ការតែងតាំងមន្ទីរ និងប្រកាសស្ដីពី ការិយាល័យចំណុះអង្គភាពនៅថ្នាក់ជាតិ។

ដើម្បីជំរុញដល់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារឱ្យកាន់តែប្រសើរឡើង បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារត្រូវក្ដាប់ឱ្យជាប់នូវរាល់បញ្ហាប្រឈមនានា បើទោះពេលនេះមិនទាន់អាចដោះស្រាយអស់ក្តី ក៏ត្រូវដឹងឱ្យច្បាស់ពីទិន្នន័យ យល់ពីឫសគល់បញ្ហា និងរាយការណ៍ជូនថ្នាក់លើ ក្នុងន័យនេះ ត្រូវរៀបចំឱ្យមានជាប្រព័ន្ធគ្រប់គ្រងទិន្នន័យច្បាស់លាស់ និងវិភាគទិន្នន័យ ដើម្បីដាក់ចេញនូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានគូសបញ្ជាក់ថា រាល់ការខិតខំប្រឹងប្រែងរបស់ក្រសួង គឺមានគោលដៅបង្កើតនូវប្រព័ន្ធអប់រំ និងការបណ្ដុះបណ្ដាលមួយប្រកបដោយនិរន្តភាព ដើម្បីបន្សល់ទុកជាកេរដំណែលដល់អ្នកជំនាន់ក្រោយ ដែលក្នុងនោះរួមមាន៖ ទី១. ការធ្វើកំណែទម្រង់ការបណ្ដុះបណ្ដាលគ្រូ ទី២. វិធីសាស្ត្របង្រៀន ទី៣. ឯកសារផ្សេងៗ ពាក់ព័ន្ធនឹងការឈានទៅសម្រេចបានស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន វិធីសាស្ត្របង្រៀនអំណានដំបូង និងគណិតវិទ្យាដំបូង ទី៤. ការអប់រំឌីជីថល និង ទី៥. ប្រព័ន្ធគ្រប់គ្រងវិស័យអប់រំ ដែលមានការកែលម្អ និងពង្រឹងបន្ថែមជាប្រចាំ ប្រព័ន្ធវិភាគ និងផ្សព្វផ្សាយ ដើម្បីឈានទៅរកការគ្រប់គ្រងប្រព័ន្ធអប់រំតាមបែបឌីជីថលមួយដែល ធានាបាននូវការរីកចម្រើនប្រកបដោយចីរភាព៕


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


