ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជិត ៥ ម៉ឺនកន្លែង សម្រាប់បម្រើលើវិស័យធំៗ ៣
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកប្រមាណជិត ៥ ម៉ឺនកន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ រួមមានវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងមានតម្រូវការកម្លាំងពលកម្មចំនួន ៤៩ ៧៩៨ កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ ក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការចំនួន ៣៦ ៧២៣ កន្លែង វិស័យសេវាកម្មមានចំនួន ៣ ០៨២ កន្លែង និងវិស័យកសិកម្មមានចំនួន ៩ ៩៩៣ កន្លែង។
ក្នុងនោះនៅខេត្តរតនគីរី មានតម្រូវការផ្នែកកសិកម្មចំនួន ៥ ៦៨៦ កន្លែង ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មផ្នែកឧស្សាហកម្ម ១១ ៤៨៧ កន្លែង។ ខេត្តក្រចេះមានតម្រូវការផ្នែកកសិកម្ម ៤ ០០០ កន្លែង។ រាជធានីភ្នំពេញមាន ៨ ៦៦៨ កន្លែង ក្នុងនោះផ្នែកឧស្សាហកម្ម ៨ ១២៣ កន្លែង និងផ្នែកសេវាកម្ម ៥៤៥ កន្លែង។

ខេត្តស្វាយរៀងមានចំនួន ១០ ៧៨៥ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៩ ៧០៧ កន្លែង និងសេវាកម្ម ១ ០៧៦ កន្លែង។ ខេត្តពោធិ៍សាត់មានតម្រូវការកម្លាំងពលកម្ម ៧៥៩ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៥៥៧ កន្លែង និងសេវាកម្មចំនួន ២០២ កន្លែង។ ខេត្តកណ្តាលមានតម្រូវការកម្លាំងពលកម្មវិស័យឧស្សាហកម្ម ២ ៨៥០ កន្លែង។ ខេត្តតាកែវមាន ២ ២៣៩ កន្លែង ក្នុងនោះវិស័យឧស្សាហកម្ម ២ ២០១ កន្លែង និងសេវាកម្ម ៣៨ កន្លែង។ កំពង់ចាមមានតម្រូវការ ៧២៥ កន្លែង ក្នុងនោះវិស័យឧស្សាហកម្ម ៦៤០ កន្លែង សេវាកម្ម ៨១ កន្លែង និងកសិកម្ម ៤ កន្លែង។ ខេត្តបន្ទាយមានជ័យមានតម្រូវការកម្លាំងពលកម្ម ៨៤៩ កន្លែង ក្នុងនោះផ្នែកវិស័យឧស្សាហកម្ម ២២៥ កន្លែង និងសេវាកម្ម ៦២៤ កន្លែង និងខេត្តផ្សេងៗ មាន ១ ៧៥០ កន្លែង ក្នុងនោះឧស្សាហកម្មមាន ៩៣១ កន្លែង សេវាកម្ម ៥១៦ កន្លែង និងកសិកម្ម ៣០៣ កន្លែង។
ក្រសួងការងារ បានបន្តទៀតថា កម្លាំងពលកម្មជិត ៥ ម៉ឺនកន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន អ្នកបញ្ជាម៉ាស៊ីនដេរចំនួន ២ ៧៣៧ កន្លែង កម្មករចម្ការដំណាំចំនួន ៩ ៩៨៦ កន្លែង កម្មករក្នុងផលិតកម្មចំនួន ៧ ៤៤៩ កន្លែង កម្មករវេចខ្ចប់ដោយដៃចំនួន ១ ៤២០ កន្លែងអ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង ៨៣០ កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់ ៤៤៧ កន្លែង អ្នកបញ្ជាម៉ាស៊ីនរៀបចំវាយ និងផ្លុំសរសៃអំបោះ ៤១០ កន្លែង អ្នកប្រមូលបំណុល និងអ្នកធ្វើការពាក់ព័ន្ធ ៣១៥ កន្លែង អ្នកចែកបៀរ អ្នកបញ្ជីទឹកប្រាក់ អ្នកស៊ីសង និងអ្នកដែលធ្វើការខាងល្វែងពាក់ព័ន្ធ ៣០៥ កន្លែង និងមុខរបរផ្សេងៗ ៣ ៣៣៤ កន្លែង៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


