ព័ត៌មានជាតិ
កម្ពុជា-ចិន ប្តេជ្ញារួមគ្នាទប់ស្កាត់ល្បែងអនឡាញ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
កម្ពុជា-ចិន តាមរយៈអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងសន្តិសុខសាធារណៈចិន បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញារួមគ្នាក្នុងការទប់ស្កាត់ល្បែងអនឡាញខុសច្បាប់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការកសាងសមត្ថភាពកងកម្លាំងនគរបាល។

ការបង្ហាញឆន្ទៈនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នារវាងភាគីចិនតំណាងដោយលោក វ៉ាង យ៉ុង (WANG YONG) អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងសន្តិសុខសាធារណៈចិន និងជាប្រធាននគរបាលអន្តរជាតិប៉េកាំង ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤។
នៅក្នុងជំនួបនេះ គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន មានគោលបំណង អនុវត្តទៅតាមផែនការសហប្រតិបត្តិការរបស់ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខចិន និងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់បំពេញបន្ថែមលើដំណើរការ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ពិសេសកិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើសនានា ក៏ដូចជាការកសាងសមត្ថភាពកងកម្លាំងនគរបាល ។

ក្នុងឱកាសនោះលោក វ៉ាង យ៉ុង បានស្នើកម្ពុជាដើម្បីបង្កើនកិច្ចសហប្រតិបត្តការឱ្យកាន់តែជិតស្និទក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសបទល្មើសល្បែងអនឡាញ និងបង្កើនកិច្ចសហការផ្លាស់ប្តូរព័ត៌មានស្រាវជ្រាវស្វែងរកមុខសញ្ញាដែលរត់គេចខ្លួន។
ជាការឆ្លើយតប លោក ស ថេត បានថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងពេលកន្លងមក ខណៈលោកបានលើកទឹកចិត្តដល់ភាគីទាំងពីរធ្វើការពិនិត្យ និងពិភាក្សាគ្នាឱ្យបានល្អិតល្អន់នៅក្នុងជំនួបក្រុមការងារបច្ចេកទេសជំនាញ៕
អត្ថបទ៖ ឡាយ សាមាន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


