Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ គណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានរួមចំណែក​យ៉ាងធំធេង អនុវត្តគោលនយោបាយគណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល បាន​លើក​ឡើង​ថា «គណៈកម្មាធិការ​គណបក្ស​ក្រសួង​មុខងារ​សាធារណៈ បាន​រួម​ចំណែក​យ៉ាង​ធំធេង ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការ​កសាង និង​ការពារ​មាតុភូមិ ឆ្នាំ ២០២៣-២០២៨»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណបក្ស និង​ប្រកាស​តែងតាំង​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន គណៈកម្មាធិការ​សាខា​គណបក្ស នៃ​គណៈកម្មាធិការ​គណបក្ស ក្រសួង​មុខងារ​សាធារណៈ កាលពី​ថ្ងៃ​ទី ២១ ខែ​មិថុនា ឆ្នាំ ២០២៤ ម្សិលមិញ។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ត​ថា កន្លងមក ក្រៅពី​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការងារ​បក្ស និង​ការងារ​មូលដ្ឋាន ដែល​គាំទ្រ​ដល់​គោល​នយោបាយ​ធំៗ ជា​អាទិភាព​របស់​គណបក្ស សមាជិក សមាជិកា នៃ​គណៈកម្មាធិការ​គណបក្ស​ក្រសួង​មុខងារ​សាធារណៈ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹង​រដ្ឋបាល​សាធារណៈ​គ្រប់​ថ្នាក់ ជា​រដ្ឋបាល​របស់​ប្រជាជន និង​បម្រើ​ផល​ប្រយោជន៍​ប្រជាជន រួម​ទាំង​ការ​បន្ត​ជំរុញ​ការ​កែទម្រង់ ដើម្បី​អភិបាលកិច្ច​ល្អ។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ត​ទៀត​ថា សកម្មភាព​ទាំងនេះ ត្រូវ​បាន​មើល​ឃើញ​ជាក់ស្ដែង​តាមរយៈ​ការ​ចូលរួម​ក្នុង​ការ​កែលម្អ​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រីរាជការ និង​ការ​ចូលរួម​លើក​កម្ពស់​ប្រសិទ្ធភាព និង​សមិទ្ធកម្ម​ស្ថាប័ន រួម​ទាំង​ការ​អនុវត្ត​ប្រព័ន្ធ​លើក​ទឹកចិត្ត​ផ្អែក​លើ​សមិទ្ធកម្ម​ជាដើម។

ឯកឧត្ដម ហ៊ុន ម៉ានី លើក​ឡើង​បន្ថែម​ថា ការ​ចូលរួម​ក្នុង​បេសកកម្ម​កែទម្រង់​រដ្ឋបាល​សាធារណៈ របស់​សមាជិក សមាជិកា​ទាំងអស់ គឺជា​ការ​ធានា​ដល់​ការ​កសាង​បាន​នូវ​រដ្ឋបាល​សាធារណៈ​មាន​សមត្ថភាព ខ្លាំង វៃ​ឆ្លាត ស្អាតស្អំ និង​ផ្តោត​លើ​ប្រជាជន សំដៅ​ដល់​ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​អភិវឌ្ឍ​សង្គម​ប្រកប​ដោយ​សមធម៌ យុត្តិធម៌ និង​បរិយាបន្ន។

ជាមួយ​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ក្នុង​ឱកាស នៃ​ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណបក្ស និង​ប្រកាស​តែងតាំង​គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន គណៈកម្មា​ធិការ​សាខា​គណបក្ស នៃ​គណៈកម្មាធិការ​គណបក្ស ក្រសួង​មុខងារ​សាធារណៈ កាលពី​រសៀល​ម្សិលមិញ ឯកឧត្ដម សូម​ចូលរួម​អបអរសាទរ​ដល់​សមាជិក សមាជិកា ដែល​ទើប​ត្រូវ​បាន​អនុញ្ញាត​រួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ដ៏​រឹងមាំ និង​ជា​គណបក្ស​តែ​មួយ​គត់​ដែល​អាច​សម្រេច​បាន​នូវ​ក្តី​សង្ឃឹម​ជូន​ប្រជាជន​កម្ពុជា និង​រក្សា​បាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ពេញលេញ​ជូន​ប្រទេសជាតិ។

ទន្ទឹម​នេះ ឯកឧត្ដម សូម​កោតសរសើរ​ដល់​សមាជិក សមាជិកា ទាំងអស់ ដែល​បាន​បំពេញ​ការងារ​អស់​ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ជាតិ និង​ប្រជាជន៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង បន្តសូមឱ្យពលរដ្ឋយោគយល់ ចំពោះបញ្ហាធ្វើដំណើរលើផ្លូវជាតិលេខ៣ ត្រពាំងរពៅ-វាលរេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឆ្លើយតបបញ្ហាកុមារឆ្លងទឹកស្ទឹងកំពុងហូរ ដើម្បីទៅរៀន ខេត្តកំពង់ចាម ស្នើក្រសួងជួយសង់ស្ពានឆ្លងស្ទឹងឆ្វេង ស្រុកបាធាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជំនាញ​ជលផលកំពង់ចាម​ បន្តចុះបង្រ្កាបបទល្មើសជលផលក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកបាធាយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អំពើហិង្សាបណ្តាល​ឱ្យស្លាប់ភ្ញៀវទេសចរ​​នៅ​ថៃ​​​​អាច​បង្អាក់​គោល​នយោបាយ​​ទាក់ទាញ​ទេសចរ​​របស់​រដ្ឋាភិបាលថ្មី​ ដែល​​​មានអាយុ​ជិត​១ឆ្នាំ​

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​រាជធានី​សូម​ឱ្យ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ ទូងស្គរ គោះ​ជួង​គ្រប់វត្តអារាមដើម្បីអបអរសាទរ ការបើក​ការដ្ឋាន​ស្ថាបនា “​ព្រែកជីក​ហ្វូណន​-​តេ​ជោ​”

Sokha Hotels

ព័ត៌មានពេញនិយម