Connect with us

ព័ត៌មានជាតិ

ទីតាំងចាក់វ៉ាក់សាំងតាមបណ្តាខេត្ត ១៥ ទៀតចាប់ផ្តើមនៅថ្ងៃនេះ

បានផុស

នៅ

តាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា​ បានឲ្យដឹងថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់មន្ត្រីអាទិភាព ដូចជាមន្ត្រីសុខាភិបាល កងកម្លាំងនគរបាល និងកងទ័ព នឹងចាប់ផ្តើមនៅថ្ងៃទី​១ ខែមីនា ឆ្នាំ ២០២១ នេះ នៅតាមបណ្តារខេត្តចំនួន ១៥ ក្នុងទីតាំង ៨៣ កន្លែង។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញលិខិតអញ្ជើញមួយបញ្ជាក់ថា «សូមអញ្ជេីញមន្រ្តីរាជការសុខាភិបាលទូទាំងខេត្តត្បូងឃ្មុំ​ និងមន្រ្តីនគបាលនៃស្នងការដ្ឋាននិងអធិការដ្ឋានក្រុងស្រុកនៃខេត្តត្បូងឃ្មុំ​ » ចូលរួមចាក់វ៉ាក់សាំង​ កូវីដ-១៩​ តាមន្ទីរពេទ្យបង្អែកស្រុកទាំង៦ដោយឡែកស្រុកត្បូងឃ្មុំចាក់នៅមន្ទីរពេទ្យព្រះនរោត្តមសីហនុ​ត្បូងឃ្មុំ។

ក្រៅពីខេត្តត្បូងឃ្មុំ មានខេត្តជាច្រើនផ្សេងទៀត ដូចជាខេត្តកណ្តាល ក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ព្រៃវែង តាកែវ កំពត កំពង់ចាម សៀមរាប ព្រះវិហារ ត្បូងឃ្មុំ កំពង់ស្ពឺជាដើម។

ក្រសួងសុខាភិបាល បានបន្ថែមទីតាំងចាក់វ៉ាក់សាំង ៨៣កន្លែង នៅតាមបណ្តាខេត្ត​១៥​​ ដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ដើមខែមីនានេះ តទៅ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម