ព័ត៌មានជាតិ
តំបន់ចាក់អង្រែក្រោមឆ្នាំនេះអាចកាត់បន្ថយការលិចលង់ដោយសារជីកដាក់លូហូទៅអូរស្ទឹងជ្រៅ(ស្ទឹងព្រែកត្នោត)
ភ្នំពេញ ៖ យោងតាមប្រសាសន៍លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឱ្យកម្ពុជាថ្មីដឹងនារសៀលថ្ងៃទី២៦ ខែមិថុនានេះថា នៅរដូវវស្សារឆ្នាំ២០២៤នេះ ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាចកាត់បន្ថយលិចលង់ដោយជំនន់ទឹកភ្លៀងបន្ទាប់ពីអាជ្ញាធរបានជីកប្រឡាយលូសម្រាប់បង្ហូរទឹកកាកសំណល់រួចមក។

លោក ជា សុខៃ បានបញ្ជាក់ប្រាប់កម្ពុជាថ្មី ខណៈដែលលោក ចៅសង្កាត់និងលោក សេង គន្ធ អភិបាលខណ្ឌមានជ័យចុះពិនិត្យមើលគ្រឿងចក្រកំពុងដាក់លូ ថា កាលពីអំឡុងចុងឆ្នាំ២០២៣ដើមឆ្នាំ២០២៤ នៅតំបន់ភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោមបានរងការលិចលង់ដោយជំនន់ទឹកភ្លៀងអស់រយៈពេលជាច្រើនថ្ងៃ បើទោះជាអាជ្ញាធរខិតខំយកគ្រឿងចក្រមកជីកប្រឡាយរំដោះទឹកចេញពីតំបន់លិចលង់ចូលទៅប្រឡាយសណ្តរឆ្ពោះទៅស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងក៏នៅតែរងការលិចលង់ដដែល។

ប៉ុន្តែឆ្នាំនេះ គឺអាជ្ញាធររាជធានីភ្នំពេញបានសម្រេចជីកដាក់លូមុខកាត់២ម៉ែត្រមានប្រវ៉ែង១៦៥០ម៉ែត្រក្នុងទឹកដីសង្កាត់ចាក់អង្រែជាប់ផ្លូវ៦០ម៉ែត្រ ទម្លាក់ទៅអូរស្ទឹងជ្រៅបង្ហួសទៅស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រ ខេត្តកណ្តាលបានរួចរាល់ គឺតំបន់ចាក់អង្រែក្រោមលែងលិចលង់ហើយ។

លោក ជា ស្ខៃ បានបន្ថែមថា ពីដើមមកភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម ពុំដែលរងការលិចលង់នោះដោយសារពេលធ្លាក់ភ្លៀងម្តងៗ គឺទឹកបានហូរចូលទៅបឹងអស់។ លុះដល់មានកកើតជាបុរីព្រោងព្រាតមក ស្របពេលប្រព័ន្ធលូបង្ហូរកាកសំណល់ហូរមិនបានលឿន ទើបបង្កឱ្យរងការលិចលង់ទៅ។

ជាក់ស្តែងចុងឆ្នាំ២០២៣ដើមឆ្នាំ២០២៤ គឺក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម បានរងការលិចលង់ជាច្រើនថ្ងៃ ព្រោះទឹកហូរចូលលូមិនទាន់កម្លាំងជំនន់ទឹកភ្លៀង។ ដូច្នេះហើយទើបសាលារាជធានីភ្នំពេញសម្រេចជីកដាក់លូបង្ហូរទឹកខ្នាតធំចេញពីចាក់អង្រែក្រោម ចូលទៅស្ទឹងព្រែកត្នោតតែម្តងទៅ៕
ដោយ ៖ នរា







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


