ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងវិធានការគន្លឹះចំនួន ៣ ដើម្បីកែទម្រង់រដ្ឋបាលសាធារណៈ
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងពីវិធានការគន្លឹះចំនួន ៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម KIM Seung Ho រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងបុគ្គលិក នៃសាធារណរដ្ឋកូរ៉េ បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការរឹតតែស្អិតរមួតទៅថ្ងៃអនាគត និងចែករំលែកនូវបទពិសោធការងារល្អៗ រវាងគ្នា និងគ្នា ក្នុងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ ក្នុងជំនួបទ្វេភាគី កាលពីព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ ម្សិលមិញ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
នាឱកាសជំនួបទ្វេភាគីនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកយកនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលកំណត់នូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈចំនួន ៣ គឺ ៖ (១).ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល (២).ការលើកកម្ពស់សមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និង (៣).ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ដែលមានក្រសួងមុខងារសាធារណៈកម្ពុជា ដើរតួនាទីដឹកនាំ និងសម្របសម្រួល។

ជាមួយនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យមន្ត្រីបច្ចេកទេសរវាងក្រសួងទាំងពីរ បន្តធ្វើការទាក់ទង និងសម្របសម្រួល ដើម្បីអនុវត្តគម្រោងតាមកិច្ចព្រមព្រៀង ជាពិសេសការពង្រឹងសមត្ថភាពរបស់មន្ត្រី នៃក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល តាមរយៈការផ្តល់វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីដោយផ្ទាល់នៅសាធារណរដ្ឋកូរ៉េ និងតាមប្រព័ន្ធ Online ព្រមទាំងសិក្សា ពិនិត្យលទ្ធភាពធ្វើកម្មវិធីផ្លាស់ប្ដូរ (Exchange Program) ដោយធ្វើការបញ្ជូនមន្ត្រីបច្ចេកទេសជំនាញរៀងៗ ខ្លួន មកព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដើម្បីសិក្សា និងដកស្រង់បទពិសោធទៅវិញទៅមកនៅក្នុងវិស័យមុខងារសាធារណៈ។
បន្ថែមលើការពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញ ឯកឧត្ដម KIM Seung Ho ចូលរួមក្នុងកិច្ចប្រជុំលើក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានបូកបីលើវិស័យមុខងារសាធារណៈ (ACCSM+3) សម្រាប់ឆ្នាំ ២០២៥-២០២៦ នាពេលខាងមុខ ដែលក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ។ ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងបុគ្គលិក នៃសាធារណរដ្ឋកូរ៉េ បានទទួលយកសំណើ ព្រមទាំងបង្ហាញភាពសុទិដ្ឋិនិយមថា នឹងចូលរួមក្នុងកិច្ចប្រជុំខាងលើតបតាមការអញ្ជើញ៕


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


