ព័ត៌មានជាតិ
លោក ហេង សួរ សង្កត់ធ្ងន់ថា បច្ចេកវិទ្យាឌីជីថលនឹងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសេវារដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត
កម្ពុជានិងជប៉ុននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកសន្និសីទ ASJA-ASCOJA-JAC លើកទី ២២នៅរាជធានីភ្នំពេញក្រោមវត្តមានរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Tsuge Yoshifumi (សូគេ យូស៊ីហ្វូមី) អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសជប៉ុន និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កត់ធ្ងន់ពីសារសំខាន់នៃសន្និសីទដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់អាទិភាពចំពោះបច្ចេកវិទ្យាឌីជីថលដែលនឹងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសេវារដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

តាមរយៈបច្ចេកវិទ្យាឌីជីថលនេះ រាជរដ្ឋាភិបាលកម្ពុជានឹងអាចពង្រឹងផលិតភាពការងារ និងភាពសំបូរបែបនៃកម្លាំងពលកម្មដែលនឹងធ្វើឱ្យកម្ពុជាក្លាយជាទីផ្សារតំបន់និងអន្តរជាតិដ៏គួរឱ្យទាក់ទាញ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់សន្និសីទអំពីទំនើបកម្មរបស់ក្រសួង-មន្ទីរនៃរាជរដ្ឋាភិបាលកម្ពុជាដែលស្របទៅនឹងការវិវត្តន៍នៃនិន្នាការក្នុងតំបន់និងអន្តរជាតិដែលរាជរដ្ឋាភិបាលកម្ពុជាទាំងមូលបាននិងកំពុងយកចិត្តទុកដាក់។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ពីភាពចាំបាច់នៃការទាញប្រយោជន៍ចេញពីបច្ចេកវិទ្យាឌីជីថលដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ដើម្បីបម្រើវិស័យសេវាសាធារណៈ ការសិក្សាអប់រំ និងការសកម្មភាពសេដ្ឋកិច្ចនានាទាំងនៅកម្ពុជា តំបន់អាស៊ាន និងប្រទេសជប៉ុន។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានស្នើឱ្យអង្គសន្និសីទជជែកនិងចែករំលែកបទពិសោធន៍ស្តីពីបច្ចេកវិទ្យាឌីជីថលរបស់សមាជិកអាស៊ាន និងជប៉ុនដើម្បីក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ទៅវិញទៅមកក្នុងទិសដៅជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជប៉ុន៕






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


