ព័ត៌មានជាតិ
គម្រោងសាងសង់ស្ពានមួយខ្សែប្រវែង ៩០ម៉ែត្រ ទទឹង១០ម៉ែត្រឆ្លងកាត់ស្ទឹងព្រះពន្លា ចាប់ផ្តើមចេញជារូបរាងហើយ
បន្ទាយមានជ័យ ៖ ស្ពានមួយខ្សែបេតុងមានប្រវែង បណ្តោយ៩០ម៉ែត្រ ទទឹក៥ម៉ែត្រឆ្លងកាត់ស្ទឹងសិរីសោភ័ណ ស្ថិតក្នុងសង្កាត់ព្រះពន្លា ស្ពាននេះធ្វើអំពីឈើប្រក់ស័ង្កសី កសាងតាំងពីឆ្នាំ១៩៦០មកម្ល៉េះ ដោយសារស្ពាននេះ មានអាយុកាលវែង មានសភាពចាស់ទ្រុឌទ្រោមពេក បណ្ដាលឱ្យទឹកហូរបោកបក់យ៉ាងខ្លាំង បាក់រលំតាំងពី ឆ្នាំ២០១៨ លុះ ចូល ឆ្នាំ ២០២៤នេះ ស្ពានត្រូវ រដ្ឋាភិបាលកសាងឡើងវិញ កំពុងចេញរូបរាងជាបណ្តើរៗហើយ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅមកបានស្រួល។

លុះនៅព្រឹក ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៤ លោក ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ លោក ជា យុទ្ធារុន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកស្រី ឆាតសុជា ចៅសង្កាត់ព្រះពន្លា មន្ត្រីអ្នកមុខអ្នកការព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់បានចូលរួម បើកការដ្ឋានសាងសង់ស្ពាននេះបន្ត។

លោកស្រេង សុផល បានមានប្រសាសន៍ថា ការសាងសង់ស្ពានបេតុងមួយខ្សែនេះ តភ្ជាប់ពីភូមិ៣ ឆ្លងកាត់ស្ទឹងទៅភូមិ ព្រៃឫស្សី សង្កាត់ព្រះពន្លា សំណង់ ស្ពានមួយខ្សែនេះ គឺឆ្លងកាត់ចំវត្តព្រះពន្លាតែម្ដង គម្រោងសាងសង់ស្ពានមួយខ្សែ មានបណ្តោយប្រវែង ៩០ម៉ែត្រ ទទឹង១០ម៉ែត្រឆ្លងកាត់ស្ទឹងសិរីសោភ័ណ។

លោក ជា យុទ្ធារុន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា ការសាងសង់ស្ពាននេះ ផ្តួច ផ្តើមឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលអាណត្តិទី៧ និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជាអំណោយជាស្ពានមួយខ្សែនេះ តាមរយៈ លោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះចំនួនប្រាំ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

លោក ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ដែរថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋាន គ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ផងដែរ។

លោកបានបញ្ជាក់ឱ្យដឹងបន្តទៀតថា ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមមានផ្លូវស្ពានគឺជាសរសៃឈាមនៃសេដ្ឋកិច្ចអាចបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋបានមួយកម្រិតបន្ថែមទៀត។

ចុងបញ្ចប់នៃកម្មវិធីបើកការដ្ឋាន រដ្ឋាភិបាលបានពាំនាំនូវបច្ច័យ ប្រគេនព្រះសង្ឃ ៦អង្គ ក្នុងមួយអង្គទទួលបានបច្ច័យចំនួន ៤ម៉ឺនរៀល និងចែកជូនប្រជាពលរដ្ឋបងប្អូនដែលចូលរួម៩៩នាក់ ម្នាក់ៗទទួលបាននូវក្រមាមួយផងដែរ៕
ដោយ ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


