Connect with us

ព័ត៌មានជាតិ

លោក ហ៊ុយ វណ្ណៈ ចេញសៀវភៅ ស និយាយពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដំបូងគេ

បានផុស

នៅ

រដ្ឋលេខាធិការស្តីទីគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានចំណាយពេល១ឆ្នាំ ក្នុងការរៀបរៀងសៀវភៅ ស ដែលនិយាយពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ធ្វើយ៉ាងណាឱ្យវិស័យនេះកាន់តែមានភាពល្អប្រសើរស្របតាមសម័យឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុយ វណ្ណៈ បានឱ្យកម្ពុជាថ្មីដឹងថា “សៀវភៅ ស” គឺជាសៀវភៅខ្លឹមសារសម្រាប់អនុវត្តផ្ទាល់ មិនមែនជាសៀវភៅមេរៀនដែលណែនាំពីរបៀបសរសេរព័ត៌មាននោះទេ ពោល គឺ អ្នកនៅលើទីតាំងព័ត៌មាន ធ្វើការផ្នែកព័ត៌មាន អ្នកអាន អ្នកមើល និងអ្នកចែកចាយព័ត៌មាន ពេលអានសៀវភៅនេះអាចយល់បាន ព្រមទាំងប្រើប្រាស់បណ្តាញសង្គមបានល្អប្រសើរ និងមានសុវត្ថិភាព អាចឱ្យអ្នកលេងបណ្តាញសង្គម ថ្លឹងថ្លែងបានមុននឹងជឿអ្វីមួយនៅលើបណ្តាញសង្គម។ ចំពោះសៀវភៅនេះ គឺមិនសំដៅតែអ្នកសារព័ត៌មានទើបអាចអានបាននោះទេ សូម្បីអ្នកផលិតមាតិកា ព្រះសង្ឃ អ្នកច្បាប់ និងសម្រាប់សាធារណជនទូទៅទុកជាចំណេះដឹង។

លោកបន្តថា សៀវភៅនេះ គឺលោកជាអ្នកដឹកនាំខ្លឹមសារ ចំណាយពេលធ្វើ១ឆ្នាំគត់ មានកម្រាស់១៥០ទំព័រ ដោយមានថ្នាក់ដឹកនាំ និងសហការី របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាជួយពិនិត្យ និងចងក្រងឡើងមក។ អ្វីដែលសំខាន់នោះគឺ លោក សុខចិត្តចំណាយទាំងគំនិត ពេលវេលា និងថវិកា ក្នុងការបោះពុម្ពសៀវភៅនេះ មានបំណងតែមួយគត់ គឺចង់ឱ្យក្រមសីលធម៌ សុជីវធម៌ និងតម្លៃរបស់ខ្មែរខ្ពស់។ មួយវិញទៀត លោក ហ៊ុយ វណ្ណៈ ចង់ឱ្យមានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននេះត្រូវបានចងក្រងឡើងមកជាសៀវភៅឱ្យបានច្បាស់លាស់ ជាចំណុចតម្រង់ទិសមួយ នៅពេលអានទៅផ្តល់ជាប្រយោជន៍ដល់អ្នកអាន ជាពិសេសអ្នកនៅខាងអាជីពសារព័ត៌មានតែម្តង ព្រោះសព្វថ្ងៃ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមិនត្រូវបានចងក្រងជាសៀវភៅនោះទេ។

ហេតុអ្វីបានជាសៀវភៅនេះមិនបញ្ចេញតាមប្រព័ន្ធអនឡាញ បែរជាបោះពុម្ពទៅវិញ? ត្រង់ចំណុចនេះ លោក ហ៊ុយ វណ្ណៈ បានឱ្យដឹងថា លោកចង់លើកទឹកចិត្តដល់ការអានសៀវភៅ ព្រោះអនឡាញងាយស្រួលណាស់ ដូចនេះលោកចង់ឱ្យមនុស្សគ្រប់គ្នាងាកមកឱ្យតម្លៃដល់ការអានដូចបរទេសដែរ ព្រោះការអានសៀវភៅជួយបណ្តុះស្មារតីបានច្រើន។ ចំពោះការបោះពុម្ពសៀវភៅនេះ លោករំពឹងថា គុណភាព ក្រមសីលធម៌ ក្នុងសម័យឌីជីថលនឹងល្អជាងមុន ព្រោះសព្វថ្ងៃលោកបារម្ភណាស់ចំពោះពាក្យពេចន៍អសីលធម៌របស់អ្នកឡាយតាមបណ្តាញសង្គមមួយចំនួន ដោយយកអំណាយមកសង្កត់លើខ្លឹមសារព័ត៌មាន។  ទោះបីជាការអាននេះមិនអាចទៅបានលឿន តែលោកជឿថានឹងមានតុល្យភាពថ្លឹងថ្លែងពីអ្វីគួរធ្វើ និងមិនគួរធ្វើ។

សូមបញ្ជាក់ថា “សៀវភៅ ស” ដែលនិយាយពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននេះ នឹងដាក់សម្ពោធនៅខែសីហា ឆ្នាំ២០២៤ខាងមុខ។ មកដល់ពេលនេះ សម្រាប់អ្នកដែលចាប់អារម្មណ៍ពីសៀវភៅ និងការបើកសម្ពោធ លោក ហ៊ុយ វណ្ណៈ បានឱ្យដឹងថាមានចំនួនច្រើនគួរសមដែរ។ “សៀវភៅ ស” គឺចែកជូនដោយឥតគិតថ្លៃ ប្រសិនជាសាធារណជនចាប់អារម្មណ៍ អាចទំនាក់ទំនងតាមទូរសព្ទលេខ ០៧៧ ៣៣៨ ១៣១ ដើម្បីទទួលបានសៀវភៅក្រមសីលធម៌នេះ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម