ព័ត៌មានជាតិ
ចូលកាន់តំណែងភ្លាម អភិបាលខេត្តព្រះសីហនុចុះពិនិត្យរោងចក្រគ្រឿងបង្គំសូឡាតម្លៃ ២០០ លានដុល្លារ ជំរុញការងារសាងសង់ឲ្យបានឆាប់
បន្ទាប់ពីប្រកាសចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុកាលពីរសៀលម្សិលមិញភ្លាម នៅព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកស្ទឹងហាវ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រោងចក្រផលិតគ្រឿងបង្គំសូឡា នៅភូមិ៤ សង្កាត់អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។


ក្នុងឱកាសចុះពិនិត្យមើលការដ្ឋានសំណងនេះដែរ លោក Li Xiao Bo តំណាងក្រុមហ៊ុន Jingying PV-Tech (Cambodia) បានឲ្យដឹងថា ក្រុមហ៊ុនចាប់ផ្តើមសាងសង់រោងចក្រលើផ្ទៃដីទំហំ ៧៥ ០០០ ម៉ែត្រការ៉ ក្នុងនោះផ្ទៃអគារមានទំហំ ៦០ ០០០ ម៉ែត្រការ៉េ។
ការសាងសង់ បែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទី១ ការសាងសង់អគារដែលនឹងត្រូវបញ្ចប់នៅក្នុងខែកក្កដា ដំណាក់កាលទីពីរ ក្រុមហ៊ុននឹងចាប់ផ្តើមតំឡើងគ្រឿងម៉ាស៊ីនឲ្យបានរួចរាល់នៅខែធ្នូ និងចាប់ផ្តើមដំណើរការផលិតកម្ម។
សម្រាប់ដំណើរការខ្សែសង្វាក់ផលិតកម្ម ក្រុមហ៊ុនត្រូវការកម្លាំងពលកម្មប្រមាណជាង ៥០០ នាក់ ហើយការផលិតគ្រឿងបង្គំផ្ទាំងសូឡាសម្រាប់នាំទៅកាន់បរទេស មានដូចជាប្រទេសអាមេរិក ជាមួយទឹកប្រាក់សរុបនៃការវិនិយោគប្រហែល ២០០ លានដុល្លារអាមេរិក។



នៅក្នុងឱកាសចុះទស្សនកិច្ចពិនិត្យរោងចក្រក្រុមហ៊ុន Jingying PV-Tech (Cambodia) លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំដល់ក្រុមហ៊ុន ឱ្យធ្វើការសាងសង់ឱ្យបានលឿនឆាប់ ហើយអាជ្ញាធរខេត្តនឹងជួយសម្របសម្រួលដើម្បីឱ្យដំណើការសាងសង់ប្រព្រឹត្តទៅដោយរលូន។
លោកអភិបាលខេត្តក៏បានធ្វើការណែនាំដល់មន្ត្រីគយ និងរដ្ឋាករជួយពន្លឿនក្នុងការសម្របសម្រួលឯកសារ ដើម្បីដឹកជញ្ជូនសម្ភារគ្រឿងបង្គំឲ្យបានលឿន ព្រោះគ្រឿងបង្គំដំឡើងរោងចក្រផលិតគ្រឿងបង្គំសូឡា នឹងមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុបនៅថ្ងៃទី៧ ខែកក្កដា ខាងមុខនេះ ហើយនឹងមកដល់ជាបន្តបន្ទាប់បន្ថែមទៀតនៅសប្តាហ៍ក្រោយ ដើម្បីការរៀបចំតំឡើងចង្វាក់ផលិតកម្មបានសំរេចតាមការគ្រោងទុក៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


