ព័ត៌មានជាតិ
ផ្សិតព្រៃ ៤ប្រភទ ហុចប្រយោជន៍ធំដល់ប្រជាសហគមន៍ ព្រោះមានតម្លៃខ្ពស់
ជីវចម្រុះដែលដុះក្នុងព្រៃនៃកម្ពុជា មិនត្រឹមជាចំណែកនៃធម្មជាតិ តែក៏នាំប្រយោជន៍ដល់ប្រជាសហគមន៍ ក្នុងតំបន់ដែលរស់នៅក្បែរតំបន់ព្រៃ និងជួរភ្នំផងដែរ ដោយពួកគាត់ អាចស្វែងរករុក្ខជាតិព្រៃទាំងនោះ ទៅដាក់លក់នៅលើទីផ្សារបាន ក្នុងតម្លៃមួយខ្ពស់។ ម៉្យាង ផ្សិតខ្លះក៏មានទីផ្សារនាំចេញផងដែរ ដោយប្រទេសជិតខាងកម្ពុជា បានមកប្រមូលទិញក្នុងតម្លៃដ៏ខ្ពស់។

ខាងក្រោមនេះ ជាផ្សិតព្រៃ ៣ប្រភេទ ដែលមានតម្លៃខ្ពស់៖
១. ផ្សិតប៉ក់ ឬផ្សិតផូងផាង
ផ្សិតប៉ក់ ជាប្រភេទផ្សិតភ្នំដែលដុះក្នុងដែនធម្មជាតិ មានរូបរាងមូលតូចៗ ហើយច្រើនដុះនៅតំបន់ជួរភ្នំក្រវាញ ដែលក៏ជាផ្នែកមួយ នៃចំណូលរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ ព្រោះនៅរាល់រដូវកាលផ្សិតនេះដុះ ពលរដ្ឋក្នុងតំបន់ តែងប្រមូលយកទៅលក់នៅលើទីផ្សារ និងមានទីផ្សារនាំចេញថែមទៀតផង។
ផ្សិតប្រភេទនេះ មានតម្លៃខ្ពស់គួរសម ដោយក្នុង១គីឡូក្រាម អាចចន្លោះពី ២មុឺនរៀល ទៅ ៣មុឺនរៀល ឬអាចខ្ពស់ជាងនេះ (ផ្សិតស្រស់) ។ បើគិតតែសម្រកផ្សិតប៉ក់ គឺមានតម្លៃប្រហែល ១មុឺនរៀលទៅហើយ។ នេះបើតាមតម្លៃដាក់លក់នៅលើទីផ្សារ របស់អ្នកចែកចាយលក់ដុំនិងរាយ ផ្សិតប្រភេទនេះ។

២. ផ្សិតកញ្ចោរ
ផ្សិតកញ្ចោរ ក៏ជាប្រភេទផ្សិតដុះដោយធម្មជាតិដែរ ដែលច្រើនគឺដុះនៅតាមតំបន់ព្រៃ ពេលដែលមានភ្លៀងធ្លាក់ ថ្មីៗ។ ចំពោះតម្លៃផ្សិតប្រភេទនេះនៅលើទីផ្សារ ក៏ខ្ពស់ដែរ ដែលមានតម្លៃប្រហែល ៤មុឺនរៀល ឬអាចខ្ពស់ជាងនេះ។

៣. ផ្សិតក្ងោក
ជាផ្សិតព្រៃ ដែលច្រើនដុះនៅតាមក្រោមដើមឈើក្នុងព្រៃ ក្នុងរដូវវស្សា។ បើនិយាយពីរសជាតិ ផ្សិតប្រភេទនេះ ក៏មិនចាញ់ ផ្សិតប៉ក់ និង ផ្សិតកញ្ជោរដែរ គេអាចយកវាទៅចម្អិនម្ហូបបានច្រើនមុខ តាមចំណង់ចំណូលចិត្ត។ ចំពោះតម្លៃដាក់លក់នៅលើទីផ្សាររបស់ផ្សិតនេះវិញ ក៏ប្រហាក់ប្រហែលគ្នានឹងផ្សិតខាងលើដែរ គឺតម្លៃខ្ទង់ ៤មុឺនរៀល ។

៤. ផ្សិតកែវ
ផ្សិតកែវ ជាផ្សិតព្រៃម្យ៉ាងដែលមានលក្ខណៈ ខុសពីផ្សិតដទៃ ព្រោះវាមានរូបរាងដូចជា ចាហួយ មានដុះលូតលាស់ នៅលើទឹកដីនៃខេត្តព្រះវិហារ។ ផ្សិតប្រភេទនេះ ត្រូវបានអ្នកខេត្តព្រះវិហារ យកធ្វើជាបង្អែម ទទួលទានផងដែរ។ ចំពោះតម្លៃផ្សិតប្រភេទនេះវិញ ក្នុង ១គីឡូ អាចមានតម្លៃដល់ ៥មុឺនរៀលឯណោះ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


