Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារបន្តស្រកចុះ ខណៈខេត្តស្ទឹងត្រែងនៅជន់លិចនៅឡើយ

បានផុស

នៅ


អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា គិតត្រឹមព្រឹកនេះ ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ បានបន្តស្រកចុះជាបណ្តើរៗហើយពុំបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរអ្វីឡើយ។ ចំណែកខេត្តស្ទឹងត្រែងវិញ ទឹកនៅបន្តជន់លិចដោយសារមានភ្លៀងធ្លាក់ច្រើនកាលពីយប់មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍នៅព្រឹកថ្ងៃ១៧កក្កដានេះថា ភ្លៀងងធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបង្កឱ្យមានការជនលិចនៅតាមស្រុកមួយចំនួននៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ ប៉ុន្តែពុំបង្កឱ្យមានការខូខាតអ្វីឡើយ។ លោកបានបន្តថា ក្នុងនោះខេត្តព្រះវិហារ បង្កឲ្យមានផលប៉ះពាល់ចំនួន០៣ស្រុក លើ០៨ក្រុង ស្រុក រួមមានស្រុកឆែប ប៉ះពាល់ចំនួន៣ឃុំ ក្នុងនោះទឹកហូរចូលក្រោមផ្ទះប្រជាពលរដ្ឋចំនួន ៤០ខ្នងផ្ទះ និងវត្ត ០១កន្លែង លិចផ្លូវក្រាលក្រួសក្រហមប្រវែង ២,២៥០ម៉ែត្រ និងផ្លូវជាតិប្រវែង៣០០ម៉ែត្រ។ មកទល់ពេលនេះ ទឹកបានស្រកផុតអស់ពុំបង្កឲ្យមានការខូចខាតអ្វីឡើយ។ ស្រុកជ័យសែន ប៉ះពាល់ចំនួន ០៣ឃុំ ក្នុងនោះ
ទឹកហូរចូលក្រោមផ្ទះចំនួន ១៨ខ្នងផ្ទះ លិចផ្លូវក្រាលក្រួសក្រហមប្រវែង ២៥០ម៉ែត្រ លិចបង្គន់អនាម័យចំនួន ០៩បង្គន់ និងលិចស្រូវចំនួន ៣៥ហិកតា ស្មើនឹង១៨គ្រួសារ។ មកទល់ពេលនេះ ជំនន់ទឹកភ្លៀងផ្នែកខាងលើ ស្រកចុះបណ្តើរៗ
និងជន់ឡើងនៅផ្នែកខាងក្រោមក្នុងភូមិសាស្រ្តស្រុកបុន្តែពុំបង្កឲ្យមានការខូចខាតអ្វីឡើយ។ និងស្រុករវៀង ប៉ះពាល់ចំនួន ០៣ឃុំ ក្នុងនោះលិចផ្លូវក្រាលក្រួសក្រហមប្រវែង ៤៦០ម៉ែត្រ លូ១កន្លែង ស្ពានឈើ ០២កន្លែង និងលិចស្រូវចំនួន ២៨ហិកតា ស្មើនឹង៣១គ្រួសារ។ មកទល់ពេលនេះស្ថានភាពទឹកកំពុងស្រកចុះបណ្តើរៗ។

បើតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារបានប្រកាសថា ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៤ សម្ពាធទាបសកម្មបាននិងកំពុងស្ថិតក្នុងសមុទ្រចិនខាងត្បូងបង្កើនឥទ្ធិពលទៅជាវិសម្ពាធ និងធ្វើដំណើរមកទិសបស្ចិមចូលទៅលើប្រទេសវៀតណាម និងប្រទេសឡាវ។ ជ្រលងវិសម្ពាធនេះ និងមានឥទ្ធិពលមកលើខេត្តព្រះវិហារ ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យមានពពកច្រើនដេរដាស មានភ្លៀងផ្គររន្ទះពីតិចទៅច្រើនលើសកម្រិតធម្មតា
ក្នុងបរិមាណជាមធ្យមពី ៥០% ទៅ៦០% និងមានខ្យល់ខ្លាំងបក់ក្នុងល្បឿនពី១១ទៅ១៥ ម៉ែត្រ/វិនាទី ។

លោក សុទ្ធ គឹមកុលមុនី បានបន្តទៀតថា ចំពោះខេត្តស្ទឹងត្រែងវិញប៉ះពាល់ស្រុកមួយចំនួនដូចជាស្រុកថាឡាបរិវ៉ាត់ ប៉ះពាល់មូលដ្ឋានភូមិនៃ៥ឃុំ ក្នុងចំណោម៨ឃុំ ៦៤ហិកតា ដំណាំរួមផ្សំ ១៣ហិកតា ផ្លូវលំ ៣៤៥ម៉ែត្រ ប៉ះពាល់ប្រយោលខ្នង ផ្ទះប្រជាពលរដ្ឋ២២៦ខ្នងផ្ទះ។ ស្រុកបុរីអូរស្វាយសែនជ័យ ប៉ះពាល់ មូលដ្ឋានភូមិនៃ១ឃុំ ក្នុងចំណោម ៣ឃុំ ប៉ះពាល់ផ្លូវលំ ១០០ម៉ែត្រ និងស្ពានឈើក្បាលបេតុង ១កន្លែងប្រវែង ៥៥ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ។ ស្រុកសេសាន ប៉ះពាល់មូលដ្ឋានភូមិ ខ្សាច់ថ្មីនៅឃុំតាឡាត បានលិចផ្លូវលំ មួយចំនួន តែពុំទាន់មានការរងខូចខាតឡើយ និងក្រុងស្ទឹងត្រែង រងផលប៉ះពាល់ពីខ្យល់ កន្ត្រាក់ធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ២ខ្នងផ្ទះ នៅភូមិរាជានុកូល សង្កាត់ ស្ទឹងត្រែង។

លោកបានបញ្ជាក់ថា មកដល់ព្រឹកនេះនៅតំបន់ខ្លះជំនន់ទឹកភ្លៀងនៅហ្នឹង និងតំបន់ខ្លះទៀតបន្តជន់លិចដោយសារមានភ្លៀងធ្លាក់ច្រើនកាលពីយប់មិញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ នាទី មុន

តម្លៃជ័រកៅស៊ូបានធ្លាក់ចុះ ខណៈការនាំចេញមានកំណើននៅឆមាសទី១ ឆ្នាំនេះ

ព័ត៌មានជាតិ៦ នាទី មុន

ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារបន្តស្រកចុះ ខណៈខេត្តស្ទឹងត្រែងនៅជន់លិចនៅឡើយ

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

អ្នក​ជំនាញ​៖ ក្រុមហ៊ុនតៃវ៉ាន់កំពុង​ផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ទៅ​ឥណ្ឌា​ ដោយ​ងាក​ចេញ​ពី​ចិន​

ព័ត៌មានជាតិ៤៣ នាទី មុន

រដ្ឋបាលខណ្ឌ៧មករា ចាប់ផ្តើមអនុវត្តយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ក្នុងមូលដ្ឋានដើម្បីឲ្យពលរដ្ឋចូលរួមបរិច្ចាគសម្ភារៈ

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

៤ក្នុង​ចំណោម​ពលរដ្ឋ​អាមេិរក​៥​នាក់ បារម្ភ​ប្រទេស​ខ្លួន​ធ្លាក់​ចូល​ក្នុង​ភាព​វឹកវរ

សេដ្ឋកិច្ច២០ ម៉ោង មុន

ចំណុចចាប់ផ្តើមផ្លូវល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ស្ថិតនៅខាងជើងវិមានឈ្នះឈ្នះ

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចប្រកាសរកសាច់ញាតិបុរសម្នាក់ដែលគេប្រទះឃើញក្បែរទីលានចាក់សំរាម មានដែកគោលជាប់ក្បាល

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរជាតិជិត៣សែននាក់ និងអន្តរជាតិជាង៥ម៉ឺននាក់កាលពីសប្តាហ៍មុន

សន្តិសុខសង្គម៤ ម៉ោង មុន

ស្នងការរាជធានីកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា៤នាក់ពាក់ព័ន្ធករណីឃាត់​រ៉ឺម៉កម៉ូតូនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោ ស សុខា បញ្ជាឱ្យ​ចាត់វិធានការច្បាប់ លើអ្នកឆ្លៀតប្រព្រឹត្តអំពើពុករលួយពេលដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់​

Sokha Hotels

ព័ត៌មានពេញនិយម