ព័ត៌មានជាតិ
លោកស្រី Kristin Parco ប្រធានIOM កម្ពុជា ចូលជួបលោក ហេង សួរដើម្បីជម្រាបលា ខណៈដែលលោកស្រីនឹងបញ្ចប់បេសកកម្មនៅកម្ពុជាឆាប់ៗនេះ
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រីKristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)កម្ពុជា បានចូលជួបដើម្បីជម្រាបលានៅពេលដែលលោកស្រីនឹងបញ្ចប់បេសកកម្មនៅកម្ពុជាក្នុងពេលឆាប់ៗនេះ។

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរ បានពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលលើសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការIOM និងក្រសួងការងារកាលពីកន្លងមកអំពីវឌ្ឍនភាពស្តីពីទេសន្តរប្រវេសន៍ដែលភាគីទាំងពីរមានចក្ខុវិស័យរួមគ្នាចង់ឃើញការរីកចម្រើន និងភាពកាន់តែល្អប្រសើរនៅកម្ពុជា។

ក្នុងនោះ លោកស្រីប្រធានIOMនៅកម្ពុជា បានថ្លែងអំណរគុណលោករដ្ឋមន្ត្រីចំពោះការផ្តល់កិច្ចសហការ និងការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចូលរួមយ៉ាងសកម្មចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) នៅកម្ពុជាដែលមានលោកស្រីជាតំណាងនាពេលកន្លងមក។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោកស្រី Kristin Parcoផងដែរដែលបានចូលរួមយ៉ាងសកម្ម និងយ៉ាងសំខាន់ចំពោះវឌ្ឍនភាពស្តីពីទេសន្តរប្រវេសន៍នៅកម្ពុជា ស្របទៅតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

យ៉ាងណាក៏ដោយបើទោះបីជាបញ្ចប់បេសកកម្មនៅកម្ពុជាក្តី ប៉ុន្តែលោកស្រី Kristin Parco បានជឿជាក់ថា ប្រធានប្តូរវេនថ្មីរបស់IOMនៅកម្ពុជា នឹងបន្តពង្រីកកិច្ចសហការប្រតិបត្តិការដែលភាគីទាំងពីរមានស្រាប់ដើម្បីបន្តវឌ្ឍនភាព និងភាពរីកចម្រើនផ្នែកទេសន្តរប្រវេសន៍កម្ពុជា៕






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


