ព័ត៌មានជាតិ
ផ្ដន្ទាទោសបុរសវ័យចំណាស់២នាក់ដែលប្រមាថព្រះមហាក្សត្រ ដាក់ពន្ធនាគារ៣ឆ្នាំតែអនុវត្តទណ្ឌកម្ម១ឆ្នាំ
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកកុល កំពួល បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសអតីតសមាជិក គណបក្សសង្គ្រោះជាតិ២នាក់ ដាក់ពន្ធនាគារ៣ឆ្នាំ តែទោសនេះត្រូវអនុវត្តទណ្ឌកម្មក្នុងពន្ធនាគារតែ១ឆ្នាំ ទោសសល់ត្រូវព្យួរ និងពិន័យប្រាក់បង់ចូលថវិការដ្ឋក្នុងម្នាក់ៗ៦លានរៀល ក្រោមការចោទប្រកាន់ពីបទ « ប្រមាថព្រះមហាក្សត្រ » ។
នេះបើយោងតាមប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញដែលបានឲ្យដឹងនៅថ្ងៃទី០៣មិនា ឆ្នាំ២០២១នេះ ។
ជនត្រូវចោទទាំង២នាក់ដែលតុលាការផ្ដន្ទាទោសមានឈ្មោះ១ / គង់ ប៊ុនហ៊ាង ភេទប្រុស អាយុ៦៧ឆ្នាំ ជាអតីតយោធិនចូលនិវត្ត រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង ។ ២/ ឈ្មោះ ហង្ស សេង អាយុ៧០ឆ្នាំ រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង ។
តុលាការបានចោទប្រកាន់បុរសវ័យចំណាស់ទាំង២នាក់ពីបទ « ប្រមាថព្រះមហាក្សត្រ » តាមបញ្ញតមាត្រា៤៣៧នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី១៦តុលា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ។

ក្នុងសវនាការដែលដឹកនាំដោយលោកចៅក្រម កុល កំពួល និងតំណាងអយ្យការលោក សំម ឬទ្ធីវាសនា ជនជាប់ចោទ ទាំង២នាក់បានសារភាពថា ពួកគាត់ពិតជាបានទូរស័ព្ទនិយាយគ្នាមានខ្លឹមសារប្រមាថដល់អង្គព្រះមហាក្សត្រពិតមែន ។
ឈ្មោះ គង់ ប៊ុនហ៊ាង និង ហង្ស សេង បាននិយាយថា កាលពីថ្ងៃទី១៦តុលា ឆ្នាំ២០២០ ឈ្មោះ គង់ ប៊ុនហ៊ាង បានទូរស័ព្ទទៅឈ្មោះ ហង្ស សេង ដោយសួរថា ៖ តើបានទទួលអំណោយដែរទេក្នុងពេលទឹកលិចនេះ ?
ពេលនោះឈ្មោះ ហង្ស សេង បានឆ្លើយថា មិនបានអំណោយទេ គឺបានតែគ្នាវាប៉ុណ្ណោះ ទោះក្រដល់ស្លាប់ក៏មិនចង់បានអំណោយនេះទេ។ បើមានជាតិក្រោយកើតជានាយករដ្ឋមន្ត្រីមិនឲ្យមានស្ដេចឡេឡឺ ស៊ីប្រាក់ខែមិនធ្វើការ ….និងការប្រមាថដោយពាក្យអសុរស អគតិ អាក្រក់ស្ដាប់ជាច្រើនទៀតដែលមានរយៈពេលនៃការសន្ទនាប្រមាណជា១០នាទីឯណោះ។
ឈ្មោះគង់ ប៊ុនហ៊ាង និងហង្ស សេង បានទទួលស្គាល់ថា ពាក្យជេរប្រមាថអស់នោះគឺចេញមកពីមាត់របស់ពួកគាត់ពិតៗដោយសារតែផឹកគ្រឿងស្រវឹង ។
តំណាងអយ្យការបានចាត់ទុកការប្រមាថនោះមានភាពធ្ង់ធ្ងមិនអាចអត់អោនអោយបាន និងស្នើអោយចៅក្រមផ្ដន្ទាទោសតាមច្បាប់ ៕
អត្ថបទ ៖ មករា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


