ព័ត៌មានជាតិ
ជាឃោសនិកមួយរូបត្រូវស្វែងយល់ និងឆ្លើយតបឲ្យទាន់ពេលវេលាចំពោះពត៌មានក្លែងក្លាយ
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានលើកឡើងថា ក្នុងនាមជាឃោសនិកមួយរូបអស់លោក លោកស្រីត្រូវស្វែងយល់ និងឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះពត៌មានក្លែងក្លាយ,ញ៉ុះញ៉ុង វាយប្រហាររាជរដ្ឋាភិបាលស្របច្បាប់ និងវាយបកឲ្យទាន់ពេលវេលាចំពោះក្រុមជនអគតិ ដែលតែងតែចិញ្ចឹមចិត្តបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន និងដំណើរការអភិវឌ្ឍន៏របស់ប្រទេសជាតិពិសេសក្នុងបរិបទ Digital នេះ។

ប្រធានគណបក្សរាជធានីភ្នំពេញមានប្រសាសន៏ក្នុងពិធីបិទវគ្គអប់រំនយោបាយ នៅមន្ទីរបក្សរាជធានីភ្នំពេញជំនាន់ទី៥៤ នាព្រឹកថ្ងៃទី២០ កក្កដា ឆ្នាំ២០២៤ ដែលមានសមាជិក សមាជិកាចូលរួមចំនួន ១៣៣ នាក់ដោយគូសបញ្ជាក់ថាអស់លោក លោកស្រី សុទ្ធតែជាឃោសនិករបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវស្វែងយល់ឲ្យបានស៊ីជម្រៅពីគោលនយោបាយរបស់គណបក្ស ដែលជាកំលាំងនយោបាយតែមួយគត់ ដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។
លោកឃួង ស្រេង បានក្រើនរំលឹកដល់សមាជិក សមាជិកាទាំងអស់ពីវីរៈភាពដ៏មានតំលៃគ្មានពីររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអាណត្តិទី៦ បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានយកជីវិតធ្វើដើមទុនប្តូរយកសុខសន្តិភាព និងការអភិវឌ្ឍន៏ជូនជាតិនិងប្រជាជនគ្រប់ដំណាក់កាលនៃដំណើរការវិវឌ្ឍន៏រីកចម្រើនរបស់ប្រទេសជាតិ។
ពេលនេះរាជរដ្ឋាភិបាលដែលដឹកនាំ ដោយសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកំពុងបន្តតាមលំអាននៃការរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៏ក្នុងនាមជាយុវជនជំនាន់ក្រោយ ដែលពោរពេញដោយភាពស្វាហាប់,មានចំណេះដឹង និងមានការប្តេជ្ញាចិត្តខ្ពស់តាមរយះការដាក់ចេញនូវកម្មវិធីនយោបាយបញ្ចកោណ ដែលជាត្រីវិស័យក្នុងការដឹកនាំអភិវឌ្ឍន៏។


លោក ឃួង ស្រេង មានប្រសាសន៏ទៀតថា ជាទូទៅបណ្តាប្រទេសលើលោក គោលនយោបាយផ្តើមចេញពីគោលនយោបាយរបស់គណបក្សដែលឈ្នះឆ្នោត ហើយនយោបាយរបស់ប្រទេសមួយមិនអាចយកនយោបាយរបស់ប្រទេសមួយផ្សេងទៀតមកធ្វើតាមដូចចាក់ពុម្ពនោះបានដែរ។ បងប្អូនអាចមើលឃើញហើយ ពីមហិច្ឆតាចង់បានអំណាចពួកអមិត្រ ឬក្រុមប្រឆាំងគេហ៊ានធ្វើអ្វីៗគ្រប់ទម្រង់។ យ៉ាងណាមិញដូចក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ.១៩ គេអំពាវនាវកុំឲ្យប្រជាជនទៅចាក់វ៉ាក់សាំងចិន ព្រោះជាវ៉ាក់សាំងគេយកមកពិសោធន៏ យកមកសម្លាប់ប្រជាជនជាដើម។មានន័យថា គេយកជីវិតប្រជាពលរដ្ឋមកលេងសើចមកធ្វើជំនួញនយោបាយដោយអគតិបំផុត។
លោក ឃួង ស្រេង បានរំលេចឲ្យឃើញពីការរីកចម្រើនក្រោមការដឹកនាំរបស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងរយះពេល ៩ ខែដើមអាណត្តិទី៧កន្លងមកនេះ គឺទទួលបានការវិវឌ្ឍន៏រីកចម្រើនលើគ្រប់វិស័យនិងមានការសារទរជាអន្តរជាតិក៏ដូចក្នុងមជ្ឈដ្ឋានជាតិទាំងមូល៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


