Connect with us

ព័ត៌មានជាតិ

កម្ពុជាទទួលរងឥទ្ធិពលព្យុះ «ហ្គ្សាមី» បណ្ដាលឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ នេះថា ប្រព័ន្ធសម្ពាធទាបជាមួយនឹងព្យុះមួយឈ្មោះ ហ្គ្សាមី គ្របដណ្ដប់លើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាលនិងខាងកើតឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា និងភាគកណ្តាលនៃអាងទន្លេមេគង្គ នឹងបណ្តាលឱ្យរបបខ្យល់មូសុងនិរតីមានឥទ្ធិពលមកលើប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាតុភូតនេះ នឹងធ្វើឱ្យតំបន់ទាំង ៣ របស់កម្ពុជា គឺតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីតិចទៅច្រើនចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកក្កដា ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈរលលកសមុទ្រអាចមានកម្ពស់ដល់ ២,៥០ ម៉ែត្រ៕

សេចក្ដីជូនដំណឹងខាងក្រោម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម