ព័ត៌មានជាតិ
វគ្គ១.៥លាននាក់៖ សិក្ខាកាមសរសើរពីវគ្គបណ្តុះបណ្តាលជំនាញ “សម្ភារៈទំនើបគ្រប់គ្រាន់ សិក្សាទាំងទ្រឹស្តី និងអនុវត្តផ្ទាល់” ដែលអាចមានជំនាញពិតប្រាកដ
សិក្ខាកាមដែលកំពុងសិក្សានៅក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេស ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានសរសើរសាលាផ្តល់នូវសម្ភារៈអនុវត្តន៍ទំនើប និងមានការបង្រៀនបានដិតដល់ ដែលបង្កជាភាពងាយស្រួល និងជំរុញគុណភាពនៃការសិក្សា។

កញ្ញា ផល ច័ន្ទធានី ជាសិក្ខាកាមជំនាញរចនាក្រាហ្វិក នៃវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស (NTTI) ពេញចិត្តនឹងការផ្តល់ជូននូវឧបករណ៍អនុវត្តន៍ទំនើបដែលមានដំណើរការបានល្អ និងការបង្រៀនដិតដល់ក្នុងថ្នាក់ពីលោកគ្រូជំនាញ។សិក្ខាកាមរូបនេះបានចែករំលែកថា “សម្រាប់គ្រឿងបរិក្ខារមានគ្រប់គ្រាន់ទាំងអស់ ទាំងម៉ូនីទ័រ (Monitor) កុំព្យូទ័រ (Computer) និង ម៉ៅស៍ (Mouse) វាដំណើរការល្អហើយមាន វ៉ាយហ្វាយ (WiFi) អោយយើងប្រើទៀត ហើយសម្រាប់ការបង្រៀនរបស់លោកគ្រូក៏ល្អ”។
ចំណែកលោក ធួន វិសុទ្ធ ជាសិក្ខាកាមជំនាញអគ្គិសនីបណ្តាញនៃវិទ្យាស្ថានដដែលមានចំណាប់អារម្មណ៍ដូចគ្នា ដោយសារនៅសាលាមានឧបករណ៍ទំនើបៗជាច្រើនដែលអាចឱ្យខ្លួនលោកពង្រឹងសមត្ថភាព ព្រមទាំងទទួលបានបទពិសោធន៍ថ្មីៗពីលោកគ្រូផងដែរ។ សិក្ខាកាមដដែលបានប្រាប់ថា “រៀននៅសាលា NTTI នេះគឺយើងមានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ និងឧបករណ៍ទំនើបៗជាច្រើនសម្រាប់យើងអភិវឌ្ឍន៍។ ការបង្រៀនគាត់ គឺមានបទពិសោធន៍ថ្មីៗច្រើនសម្រាប់យើង ដែលមករៀនបទពិសោធន៍អគ្គិសនីនេះជាមួយលោកគ្រូ”។ ទន្ទឹមនឹងនោះ លោកក៏បានអំពាវនាវដល់អ្នកដែលមិនទាន់មានការងារឱ្យមកចុះឈ្មោះចូលរៀននៅវិទ្យាស្ថានមួយនេះដូចជារូបគាត់ ដើម្បីទទួលយកបទពិសោធន៍ និងចំណេះជំនាញសម្រាប់រកកម្រៃផ្គត់ផ្គង់គ្រួសារ។

លើសពីនេះលោក មុត បូរី ជាសិក្ខាកាមជំនាញបរិក្ខារត្រជាក់នៃវិទ្យាស្ថានជាមួយគ្នានេះ ក៏បានបញ្ជាក់បន្ថែមដូចគ្នាថា សម្ភារៈប្រើប្រាស់ និងការអនុវត្តនៅក្នុងម៉ោងរៀន គឺមិនមានភាពខ្វះខាត ហើយលោកគ្រូរបស់លោកផ្ទាល់អាចពន្យល់មេរៀននីមួយៗបានយ៉ាងងាយស្រួល។ សិក្ខាកាមបានរៀបរាប់ថា “ទៅរៀនសម្ភារៈអីមានគ្រប់គ្រាន់ សិស្សមិនខ្វះខាតអ្វីសម្រាប់រៀនទេ ហើយលោកគ្រូគាត់បង្រៀនបានដិតដល់ល្អ យើងមិនអាចងាយយល់ក៏គាត់អាចពន្យល់បន្ថែមឱ្យយើងកាន់តែច្បាស់ទៀត”។

គួររំលេចផងដែរ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឥតគិតថ្លៃ ១.៥លាននាក់នេះ គឺជាកម្មវិធីថ្នាក់ជាតិដែលប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតីប្រកាសកាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ និងបានចាប់ផ្តើមដំណើរការបង្រៀននៅថ្ងៃទី១៥ មករា ២០២៤ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះផងដែរតម្រូវឱ្យសិស្សមានអាយុចាប់ពី ១៥ឆ្នាំឡើង ចំណែកឯប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ មានប័ណ្ណសមធម៌ ឬប័ណ្ណសម្គាល់គ្រួសារក្រីក្រ នឹងមានថវិកាឧបត្ថម្ភបន្ថែមចំនួន ២៨០០០០រៀល (ពីរសែនប្រាំបីម៉ឺនរៀល) ក្នុងមួយខែជូនទៀតផង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


