Connect with us

ព័ត៌មានជាតិ

កសិដ្ឋាន ផលិតទឹកដោះគោស្រស់ក្នុងស្រុកមួយគ្រោងពង្រីកខ្លួននិងបង្កើនបរិមាណផលិត និងផ្គត់ផ្គង់ដើម្បីបំពេញតម្រូវការ​

បានផុស

នៅ

កសិដ្ឋានចិញ្ចឹមគោ មូមូ ហ្វាម គ្រោងនឹងពង្រីកខ្លួនបន្ថែមទៀត ដើម្បីបង្កើនបរិមាណផលិត ធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាកាន់តែសម្បូរផលិតផលទឹកដោះគោស្រស់ ដែលជាស្នាដៃរបស់កូនខ្មែរពិតៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យន់ សុផាត ម្ចាស់កសិដ្ឋានចិញ្ចឹមគោផលិតទឹកដោះគោស្រស់ មូមូ ហ្វាម បានប្រាប់ កម្ពុជាថ្មី ថា​ សម្រាប់ពេលខាងមុខនេះ កសិដ្ឋានរបស់លោក គ្រោងនឹងពង្រីកខ្លួនបន្ថែមទៀត ដើម្បីបង្កើនបរិមាណផលិត ធ្វើយ៉ាងណាឱ្យ ប្រទេសកម្ពុជាកាន់តែសម្បូរផលិតផលទឹកដោះគោស្រស់ និងងាយស្រួលការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

ម្ចាស់កសិដ្ឋានរូបនេះ បន្ថែមទៀតថា សម្រាប់ពេលបច្ចុប្បន្ននេះ កសិដ្ឋានអាចមានលទ្ធភាពផលិតទឹកដោះគោស្រស់ បានជិត១ពាន់លីត្រ ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងប្រទេសកម្ពុជា។

លោក បានបន្តថា ចំនួនបរិមាណដែលផលិតទឹកដោះគោស្រស់នៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺនៅមានកម្រិតនៅឡើយ ពោល «តាមការមើលឃើញរបស់លោក ការផលិតទឹកដោះគោះស្រស់នៅតាមកសិដ្ឋាននីមួយៗ នៅពុំទាន់អាចផ្គត់ផ្គង់គ្រប់គ្រាន់ សម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជា នោះឡើយ»។ នេះបើតាមការអះអាងរបស់ម្ចាស់សិដ្ឋាន។

លោក យន់ សុផាត បានបន្តទៀតថា ទឹកដោះគោស្រស់ មូ មូ របស់សិដ្ឋានលោក ជាទឹកដោះគោស្រស់មួយដែលគ្មានសារធាតុរក្សាទុក និងសារធាតុបន្ថែមផ្សេង ដែលជាហេតុធ្វើឱ្យវាក្លាយជាជម្រើសដែលមានសុខភាពល្អមនុស្សទូទៅ នេះក៏ដោយសារទឹកដោះគោស្រស់ មានប្រភពដ៏អស្ចារ្យនៃជាតិកាល់ស្យូម វីតាមីន និងសារធាតុរ៉ែ ដែលចាំបាច់សម្រាប់របបអាហារប្រចាំថ្ងៃរបស់មនុស្ស ប្រកបដោយមានតុល្យភាព។

លោក យន់ សុផាត បានប្រាប់ឱ្យដឹងទៀតថា  ផលិតផលទឹកគោស្រស់ ដែលផលិតចេញពីកសិដ្ឋានរបស់លោក នាពេលបច្ចុប្បន្ននេះ កំពុងត្រូវបានផ្សារទំនើបធំៗ និងផ្សារទំនើបផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា បានយកទៅលក់ចែកចាយបន្ត ជារៀងរាល់ថ្ងៃ និងកំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជន អ្នកបរិភោគ យ៉ាងច្រើនកុះករ ផងដែរ។

​កសិដ្ឋានចិញ្ចឹមគោផលិតទឹកដោះគោស្រស់ មូមូ ហ្វាម បានបើកដំណើរតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ បច្ចុប្បន្ននេះ កសិដ្ឋានមានផ្ទៃដីជាង ៦ហិកតា និងមានគោសរុបចំនួន២០០ក្បាល ដែលជាមធ្យមកសិដ្ឋានអាចផលិតបានទឹកដោះគោស្រស់ ជិត១ពាន់លីត្រ ក្នុងមួយថ្ងៃ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម