ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែបត្រៀមរៀបចំការប្រគំតន្ត្រី និងហែព្យុហយាត្រា ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
អភិបាលខេត្តកែបបានប្រសាសន៍ថា ដើម្បីអបអរសាទរនៅថ្ងៃបើកគម្រោងការដ្ឋានព្រែកជីកហ្វូណនតេជោ ខេត្តកែបនឹងត្រៀមរៀបចំលក្ខណៈ ឱ្យមានភាពអធិកអធម ជាមួយអ្នកចូលរួម៣ពាន់នាក់

នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីត្រៀមរៀបចំកម្មពិធីអបអរពិធីបើការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនេះ រដ្ឋបាលខេត្តត្រូវត្រៀមរៀបចំកម្មពិធីឱ្យមានអធិកអធម ដូចជាការប្រគំតន្ត្រីនៅតាមតំបន់ឆ្នេរ បាញ់កាំជ្រូច ការដង្ហែក្បួនព្យុហយាត្រា ការតុបតែងលម្អសោភ័ណភាពខេត្ត ជាមួយអ្នកចូលរួមប្រមាណ៣ពាន់នាក់ ជាពិសេសរុះរើស្លាកប៉ាណូស្រាបៀរចេញ ជំនួសវិញដោយរូបភាពគាំទ្រ អបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្ដដា និងលេីកទិសដៅអនុវត្តការងារខែបន្ទាប់ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកែប ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញ អភិបាលក្រុង ស្រុក និងមន្ត្រីរាជចំណុះអោយរដ្ឋបាលខេត្ត។

លោក សោម ពិសិដ្ឋ បានលើកឡើងឱ្យដឹងថា ខេត្តកែបជាខេត្តមួយនៅក្នុងចំណោមខេត្តបួន ដែលគម្រោងព្រែកជីកហ្វូណនតេជោ បានឆ្លងកាត់ ដូច្នេះ នៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នាពេល ខាងមុខនេះ រដ្ឋបាលខេត្តត្រូវត្រៀមរៀបចំកម្មវិធីជាច្រើនដូចជា ការប្រគំតន្ត្រីនៅតាមតំបន់ឆ្នេរ បាញ់កាំជ្រួច ការដង្ហែក្បួនព្យុហយាត្រា ការតុបតែងលម្អសោភ័ណភាពខេត្តជាដើម ដែលនឹងមានការចូលពីមន្ត្រីរាជការ កងកម្លាំង យុវជន សិស្ស និស្សិត ប្រជាពលរដ្ឋប្រមាណ៣ពាន់នាក់ ពោលគឺធ្វើយ៉ាងណាឲ្យកម្មវិធីអបអរសាទរប្រព្រឹត្តិទៅអធិកអធមបំផុត។

លោកអភិបាលខេត្តបានបន្តឱ្យដឹងទៀតថា ដើម្បីមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ រដ្ឋបាលខេត្តបាននិងកំពុងបន្តរុះរើស្លាកប៉ាណូ ស្រាបៀរនៅតាមដងផ្លូវសាធារណៈសំខាន់ៗចេញ និងជំនួសមកវិញដោយស្លាកប៉ាណូគាំទ្រ និងអបអរសាទរ គម្រោងការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ ជាមួយគ្នានោះលោកបានឱ្យអាជ្ញាធរក្រុងស្រុកត្រូវចុះទៅពិនិត្យ និងចូលរួមអនុវត្តឲ្យបានឆាប់រហ័សបំផុត។

អភិបាលខេត្តក៏បានណែនាំឲ្យស្រុកដំណាក់ចង្អើរ ដែលជាស្រុកគម្រោងព្រែកជីកហ្វូណនតេជោឆ្លងកាត់ ក៏ត្រូវធ្វើកម្មវិធីអបអរសាទរដាច់ដោយឡែកមួយផងដែរនៅឯឆ្នេរអង្កោល ហើយក្បូនព្យុហយាត្រារបស់រដ្ឋបាលខេត្ត នឹងដង្ហែទៅជួបជុំគ្នានៅទីនោះ។

លោកបានបញ្ជាក់ថា ការរៀបចំទង់ជាតិ ទង់ជ្វាលានៅតាមដងផ្លូវសាធរណៈសំខាន់ៗ មួយចំនួនត្រូវរៀបចំធ្វើនៅថ្ងៃទី១ ខែសីហាឆ្នាំ២០២៤ខាងមុខនេះ ខណៈដែលនៅតាមទីអារាម មណ្ឌលសាសនាផ្សេងៗ គេហដ្ឋានប្រជាពលរដ្ឋក្នុងខេត្ត ក៏បានត្រៀមឧបករណ៍បន្លឺសំឡេងរួចរាល់ ដើម្បីអបអរសាទរនៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅរយៈពេល១០ ថ្ងៃទៀតនាខាងមុខនេះផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


