ព័ត៌មានជាតិ
បញ្ជានាយករដ្ឋមន្ត្រី៖ ក្មេងទំនើងបង្ហោះម៉ូតូ ត្រូវឃាត់ទុកម៉ូតូ ៣ខែ បើមិនរាង ឃាត់ទុក ៦ខែ
ជាវិធានការចំពោះក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាឱ្យសមត្ថកិច្ចចាប់ឃាត់ទុកម៉ូតូ៣ខែ តែបើមិនរាងចាល ត្រូវឃាត់ទុកម៉ូតូ៦ខែ។ បទបញ្ជារបស់នាយករដ្ឋមន្ត្រីពេលនេះ គឺបន្ទាប់ពីសង្កេតឃើញថា ក្រុមក្មេងទំនើងកាប់ចាក់ ក្រុមដាវសាំម៉ូរៃ ពិសេសថ្មីៗនេះ ក្មេងទំនើងបង្ហោះម៉ូតូតាមទីសាធារណៈ នៅតែបន្តមាន បើទោះបីជាមានការបង្ក្រាបច្រើនក៏ដោយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅកាន់អាជ្ញាធរគ្រប់ជាន់ថា្នក់ ក៏ដូចជាកម្លាំងសមត្ថកិច្ចទាំងអស់ឱ្យបន្តអនុវត្តការបង្ក្រាបក្រុមក្មេងទំនើងកាប់ចាក់ ក្រុមដាវសាំម៉ូរៃ និងសង្កត់ឱ្យធ្ងន់លើក្មេងទំនើងបង្ហោះម៉ូតូតាម ដងផ្លូវឱ្យបានជាប់ជាប្រចាំដូចភ្លៀងរលឹម ដោយមិនត្រូវដកដៃជាដាច់ខាត ដើម្បីចូលរួមធានាបាននូវការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងសង្គម។
តាមរយៈសារសំឡេងពិសេសទៅកាន់គណៈអភិបាលរាជធានី-ខេត្ត ពិសេសកងកម្លាំងសមត្ថកិច្ច សម្ដេចធិបតី បានថ្លែងឱ្យដឹងថា កន្លងមក អាជ្ញាធររាជធានី-ខេត្ត រួមទាំងកងកម្លាំងសមត្ថកិច្ច បានចេញអនុវត្តវិធានការរដ្ឋបាលជាច្រើន ក៏ប៉ុន្តែប្រសិទ្ធភាពនៅមានកម្រិត។ ដូច្នេះ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យអាជ្ញាធររាជធានី-ខេត្ត ពិសេសកងកម្លាំងមានសមត្ថកិច្ចត្រូវបង្កើនការចាត់វិធានការក្ដៅបន្ថែមទៀត តាមរយៈវិធានការរដ្ឋបាលក្នុងការឃាត់ម៉ូតូក្នុងរយៈពេល ៣ខែ សម្រាប់ការប្រព្រឹត្តបទល្មើសលើកទី១ និង៦ ខែ ប្រសិនមិនរាងចាល នៅតែបន្តប្រព្រឹត្តបទល្មើសនេះ។

ជាមួយនឹងបទបញ្ជានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏ណែនាំអាជ្ញាធរមានសមត្ថកិច្ចត្រូវមានការរក្សាទុកម៉ូតូដែលដកហូតឱ្យល្អ ហើយធ្វើលិខិតក្នុងការធានាប្រគល់-ទទួលម៉ូតូឱ្យបានត្រឹមត្រូវនៅពេលវិធានការរដ្ឋបាលនេះ ត្រូវបានបញ្ចប់។ សម្ដេចនាយករដ្ឋមន្ត្រី សង្ឃឹមថា វិធានការថ្មីនេះ នឹងចូលរួមការបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយសកម្មភាពបង្ហោះម៉ូតូ ក៏ដូចជាចូលរួមការរក្សាបានសណ្ដាប់ធ្នាប់សាធារណៈ ពិសេសការធានាបានហានិភ័យនៃគ្រោះថ្នាក់ចរចរណ៍ ដែលបង្កឡើងដោយការបង្ហោះម៉ូតូនេះ។
សម្ដេចធិបតី ក៏សុំការយោគយល់ពីឪពុកម្ដាយ និងអាណាព្យាបាលផងដែរ នៅពេលសមត្ថកិច្ចអនុវត្តវិធានការនេះ ហើយត្រូវចូលរួមអប់រំទូន្មានកូនចៅកុំឱ្យប្រព្រឹត្តទង្វើដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ឱ្យសោះ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


