Connect with us

ព័ត៌មានជាតិ

មុន ១ សប្តាហ៍បើកការដ្ឋានសាងសង់ “ព្រែកជីក​ហ្វូណន​តេជោ” គណៈកម្មាធិការពិសេស បើកកិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររៀបចំ

បានផុស

នៅ


នៅព្រឹក​ថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​​​កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស បានដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំនាព្រឹកមិញ​នេះ មានការ​ចូលរួមពី​រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង​មន្រ្តីជាន់ខ្ពស់​តំណាងក្រសួង-​ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ និងមន្ត្រីជំនាញជាច្រើនរូបផ្សេងទៀត។

ប៉ុន្មាន​សប្តាហ៍ចុងក្រោយនេះ​ មុន​បើកការដ្ឋាន​សាងសង់ លោក ស៊ុន ចាន់ថុល តែងតែ​​ដឹកនាំ​មន្រ្តីជំនាញពាក់ព័ន្ធ​ចុះត្រួត​ពិនិត្យដល់ទីតាំង​ការដ្ឋានសាងសង់​ជា​បន្តបន្ទាប់ ក្នុងឆន្ទៈមោះមុតសំដៅធានាសម្រេចការងារគម្រោងព្រែក​ជីក​ហ្វូណន​តេជោឱ្យបានជោគជ័យ និងលទ្ធផលជាក់ស្តែងតាមការរំពឹងទុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម