ព័ត៌មានជាតិ
អភិបាលខេត្តក្រចេះ ចាត់មន្រ្តីពាក់ព័ន្ធនាំយកអំណោយ និងថវិកាប្រគល់ជូនគ្រួសារក្មេងស្រី មានជំងឺរុំារ៉ៃនៅស្រុកស្នួល
ក្រោយពីមានការអញ្ជើញជួបផ្ទាល់ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយក្មួយស្រីមានអាយុ ១១ឆ្នាំ មានជំងឺប្រចាំកាយរុំារ៉ៃបញ្ហាខួរក្បាលពីកំណើត ដែលរស់នៅក្នុងភូមិក្រញូង៣ ចំណុចផ្សារការ៣ ស្ថិតក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្កត្រចេះ ក្នុងឱកាសដំណើរអញ្ជើញចុះពិនិត្យអំពីស្ថានភាពកសាងអភិវឌ្ឍន៍ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តាយបន្ទាត់ព្រំដែន កាលពីថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៤។

នៅថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៤ ឆ្លើយតបទៅនឹងការណែនាំពីឯលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានចាត់ឲ្យមន្ទីរសុខាភិបាល និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បាទាខេត្ត នាំយកអំណោយ និងថវិកាមកសួរសុខទុក្ខ និងប្រគល់ជូនក្មួយស្រី ដើម្បីលើកទឹកចិត្ត និងជួយសម្រាលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ដែលអំណោយទទួលបានរួមមាន៖ អង្ករ-ត្រីខ-ទឹកត្រី-ទឹកស៊ីអ៊ីវ-អំបិល-ទឹកដោះគោឆៅ-មី-មុងភួយ និងថវិការ ២៥ ម៉ឺនរៀល។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក វ៉ា ថន អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណ: ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកជូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានលើកឡើងថា “ ក្នុងនាមជាអាណាព្យាបាល ត្រូវតែថែរក្សាការពារ និងសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋខ្លួនឲ្យបាន ទោះបីស្ថិតក្នុងរូបភាពណា ទីកន្លែងណា និងកាលៈទេសៈណាក៏ដោយ ”។ លោកក៏បានណែនាំ និងលើកទឹកចិត្តចំពោះម្តាយ និងក្មួយសូមបន្តថែរក្សាសុខភាពឲ្យបានល្អ៕


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


