ព័ត៌មានជាតិ
មន្ត្រីទេសចរណ៍៖ រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង នឹងប្រមូលផ្ដុំគ្នាក្នុងព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia នៅតំបន់អង្គរ
ដើម្បីចូលរួមជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ជាពិសេស ផ្សព្វផ្សាយខេត្តសៀមរាប ទៅកាន់ពិភពលោកផងនោះ ក្រសួងទេសចរណ៍កម្ពុជា នឹងសហការរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ដោយព្រឹត្តិការណ៍នេះ នឹងមានការប្រមូលផ្ដុំនូវរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង ក្នុងតំបន់រមណីដ្ឋានអង្គរ នៃខេត្តសៀមរាប។

លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំត្រៀមព្រឹត្តិការណ៍ខាងលើនេះ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia គឺជាព្រឹត្តិការណ៍អន្តរជាតិមួយដ៏ធំ នៃការប្រមូលផ្ដុំនូវរថយន្តទំនើបៗ និងបុគ្គលមានឥទ្ធិពលជាច្រើនរូប ដែលធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ គ្រប់ទ្វីបជុំវិញពិភពលោក។ ចំពោះការមកដល់កម្ពុជា វាជាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន ដោយមានការដាក់តាំងបង្ហាញរថយន្តទំនើបជាច្រើនរយគ្រឿង អមជាមួយការប្រគំតន្ត្រីខ្នាតយក្ស ដែលរៀបចំឡើងដោយក្រុមហ៊ុនយក្ស ជីប ម៉ុង សហការជាមួយក្រសួងទេសចរណ៍កម្ពុជា ក្នុងគោលបំណងចំនួន៤សំខាន់ៗគឺ ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ការចូលរួមចំណែកក្នុងសប្បុរសធម៌ ការបើកឱកាសរវាងអ្នកវិនិយោគទុនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស។

លោក គុជ បញ្ញាសា បញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ និង ខេត្តសៀមរាប។ និយាយដោយឡែក ការជ្រើសរើសយកខេត្តសៀមរាប ដើម្បីរៀបចំព្រឹត្តិការណ៍នេះ វាគឺជាចូលរួមជំរុញពីសក្តានុពលនៃវិស័យទេសចរណ៍ក្នុងទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ ទៅកាន់ពិភពលោក តាមរយៈការចូលរួមពីបុគ្គលល្បីមកពីជុំវិញពិភពលោកដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ ព្រឹត្តិការណ៍នេះ នឹងមានរយៈពេល២ថ្ងៃលើទឹកដីនៃខេត្តសៀមរាប គឺនៅថ្ងៃទី១៦-១៧ ខែកញ្ញា ជាមួយនឹងការនឹងអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនាកម្សាន្តសេរី ហើយចំពោះថវិកាដែលបានមកពីព្រឹត្តិការណ៍នេះ នឹងបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរផងដែរ។

ក្នុងនាមអាជ្ញាធរខេត្ត លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត មានប្រសាសន៍ថា ខេត្តសៀមរាប ជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់របស់កម្ពុជា ដែលមានប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ជាច្រើនទៀត សម្រាប់ភ្ញៀវទេសចរទស្សនាកម្សាន្ត។ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពិសេសមានការចង្អុលបង្ហាញពីក្រសួងទេសចរណ៍ និងមានការគាំទ្រពីក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិនានា និងការរួមចំណែកគាំទ្រពី ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ ធ្វើឱ្យវិស័យទេសចរណ៍ខេត្តសៀមរាប កាន់តែមានការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា កន្លងមកខេត្តសៀមរាប ធ្លាប់បានរៀបចំកម្មវិធីតូចធំជាច្រើន តែព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia គឺជាលើកទី១ នៅកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលមានការរៀបចំព្រឹត្តិការណ៍នេះឡើង។ ដូច្នេះលោកសូមណែនាំឱ្យអ្នកពាក់ព័ន្ធក្នុងខេត្តទាំងអស់ ចូលរួមសហការផ្សព្វផ្សាយនូវព្រឹត្តិការណ៍នេះឱ្យបានទូលំទូលាយ ទៅដល់សាធារជនទូទៅបានដឹងពីព្រឹត្តិការណ៍នេះ៕

ដោយ៖ គឿនវេត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ