Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះ​សីហនុ ប​ញ្ជូន​សំណាក​ជិត​១​ម៉ឺន​ទៅ​ធ្វើ​តេស្តរ​កកូ​វីដ​១៩

បានផុស

នៅ

​អាជ្ញា​ខេត្ត​ព្រះសីហនុ​បា​នប​ញ្ជូន​សំណាក​អ្នក​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ប្រមាណ​ជិត​១​ម៉ឺន​សំណាក​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩​ ក្នុង​នោះ​មាន​វិជ្ជមាន​កូ​វីដ​១៩​ប្រមាណ​៨០​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​របាយការណ៍​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​បាន​យក​វត្ថុ​សំណាក​សរុប​ចំនួន ៩៩៧០ នាក់ ស្រី ៤២៣៨ នាក់ ក្នុង​នោះ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប​ចំនួន ៧១​នាក់ ស្រី​៣២​នាក់​ ក្នុង​នោះ​ជនជាតិ​ចិន ៦០​នាក់ ស្រី​២៥ នាក់ ស្ត្រី​ជនជាតិ​វៀតណាម ៥​នាក់ ជនជាតិខ្មែរ​៦​នាក់ ស្រី​២​នាក់​។ ប៉ុន្តែ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៤​មីនា​នេះ​ ចំនួន​អ្នក​ឆ្លង​នៅ​ខេត្ត​ព្រះសីហនុ ​បាន​កើន​ឡើង​រហូត​៨០​នាក់​ស្រី​៣៩​នាក់​ប្រុស​៤១​នាក់​ ក្នុង​ចំ​ណោម​អ្នក​ឆ្លង​ក្នុង​សហគមន៍​សរុប​ចំនួន​៤០២​នាក់​នៃ​ចំនួន​អ្នក​ឆ្លង​សរុប​ចំនួន​៩០៩​នាក់​ និង​មាន​អ្នកជា​សះស្បើយ​ចំនួន​៤៨៤​នាក់​ និង​អ្នក​កំពុង​សម្រាក​ពេទ្យ​ចំនួន​៤២៥​នាក់​។

ក្នុងការ​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​កូ​វីដ​១៩ រដ្ឋបាលខេត្ត​បាន​បិទ​ទីតាំង​ពាក់ព័ន្ធ​មាន​កាស៊ីណូ សណ្ឋាគារ ផ្សារ​ទំនើប​និង​គ្លីនិក​ឯកជន​ចំនួន​៣២​កន្លែង​និង​យក​សណ្ឋាគារ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​។

​ជាមួយគ្នានេះ​ដែរ​ រដ្ឋបាល​ខេត្ត​បាន​ហាមប្រាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចល័ត​ចេញចូល​ក្រុងព្រះសីហនុ​ឡើយ​ ហើយ​បើ​មិន​មាន​ការចាំបាច់​ទេ​កុំ​ចេញ​ពី​ផ្ទះ​។​ សម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ក៏បាន​ដាក់​បទបញ្ជា​ឲ្យ​អភិ​បាល​ខេត្ត​ព្រះសីហនុ​ធ្វើ​យ៉ាង​ណា​ទប់ស្កាត់​ការ​ចល័ត​មនុស្ស​កុំ​ឲ្យ​ចូល​ក្រុងព្រះសីហនុ​និង​បង្កើន​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ស៊ី​ណូ​ហ្វា​មរ​បស់​ចិន​និង​វ៉ាក់សាំង អង់គ្លេស អា​ស្ត្រា​ហ្សេ​នី​កា​ដល់​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​បន្តបិទសាលារៀនរហូតបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ខេត្តកំពង់ចាម ចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

EU ​ជំរុញផែនការដកលុយបង្កក រុស្ស៊ី ទិញអាវុធឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ១៤ នាទី មុន

រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រែក្លាយផ្លូវដីក្រហមនៅទីជនបទ ឲ្យក្លាយជាផ្លូវកៅស៊ូ ឬផ្លូវបេតុងបន្ថែមទៀត

ព័ត៌មានជាតិ២៥ នាទី មុន

ការប្រើប្រាស់ប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិក​កើន​ឡើង​ដល់ ៤៤%

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

រុស្ស៊ី ព្រមានម្តងទៀត! ជប៉ុន នឹងជួបផលវិបាក បើមីស៊ីល Patriot ធ្លាយដល់ដីអ៊ុយក្រែន មែន

Sokha Hotels

ព័ត៌មានពេញនិយម