Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី ថន តារា ដឹកនាំនាយទាហានបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម អបអរសាទរការបើកការដ្ឋានសាង់សង «ព្រែកជីកហ្វូណនតេជោ»

បានផុស

នៅ

លោកឧត្តមសេនីយ៍ត្រី ថន តារា មេបញ្ជាការរង និងជានាយសេនាធិការ នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ បានដឹកនាំមេបញ្ជាការង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការវរៈសេនាតូច មេបញ្ជាការកងអនុសេនាធំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម រៀបចំពិធីអបអរសាទរការបើកការដ្ឋានសាង់សង «ព្រែកជីកហ្វូណនតេជោ» ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត តាមរយៈការទូងស្គរ និងទះដៃអបអរយ៉ាងក្លៀវក្លាបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឧត្តមសេនីយ៍ត្រី ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហាននៅអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មទាំងអស់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន និងអបអរសាទរការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន តេជោ» នៅថ្ងៃ ៥ ខែសីហា ឆ្នាំ ២០២៤ ដែលជាថ្ងៃដ៏អស្ចារ្យថ្មីមួយសម្រាប់កម្ពុជា ទាំងរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរទូទាំងនគរ ចាត់ទុកជាថ្ងៃចងចាំជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ដែលយើងមានសមិទ្ធផលផ្លូវទឹកជាមរតកប្រវត្តិសាស្ត្រ សម្រាប់បម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងប្រជាជន។

លោក ឧត្តមសេនីយ៍ត្រី ថន តារា លើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រមួយដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន ទាំងពេលនេះ និងទៅថ្ងៃអនាគត ព្រែកជីកហ្វូណនតេជោ ដំណើរឆ្ពោះទៅមុខ ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាគ្រប់ជំនាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម