ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរាបំភ្លឺ ក្រោយផ្ទុះការវែកញែក និងផ្ស ព្វផ្សាយពាក់ព័ន្ធតម្លៃសេវាថតវីដេអូ និងរូបភាពនៅអង្គរវត្ត
បន្ទាប់ពីផ្ទុះការវែកញែក និងចែករំលែកជាថ្មីពាក់ព័ន្ធតម្លៃសេវាថតវីដេអូ និងរូបភាពនៅតំបន់ប្រាសាទអង្គរវត្តអាជ្ញាធរជាតិអប្សរានាល្ងាច ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺជុំវិញករណីនេះនឹងស្នើបញ្ឈប់ការចែករំលែកព័ត៌មានផ្ទុយពីការពិត។
អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ប្រកាសដល់សាធារណជនទាំងអស់ជ្រាបពីការផ្សព្វផ្សា យ និងការពិភាក្សានៅតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធ នឹងតម្លៃសេវាថតវីដេអូ និងរូបភាពរបស់អាជ្ញា ធរជាតិអប្សរា ដោយបានលើកឡើងថា មានតម្លៃថ្លៃជាដើម។

ករណីនេះអាជ្ញាធរជាតិអប្សរាបញ្ជាក់ដល់សាធារណជនជ្រាបដូចខាងក្រោម៖
១.តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្ម ដែលបានកំណត់ ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី០២ខែសីហា ឆ្នាំ ២០២៤គឺជាតម្លៃសេវាដែលបានអនុវត្តតាំងពីអំឡុងឆ្នាំ២០១២មកម្ល៉េះនិងពុំមានការតម្លើងតម្លៃណាមួយឡើយ។ក្នុងនោះតម្លៃមួយចំនួនទៀតសោតក៏ត្រូវបានកែសម្រួលបន្ថយផងដែរ។
២.តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្មនានា ដែលដាក់ឲ្យអនុវត្តមានចំនួន៤ជម្រើស។អ្នកត្រូវការប្រើប្រាស់សេវាអាចជ្រើសរើសយកជម្រើសណាមួយតាមតម្លៃសមរម្យដែលចង់បាន(សូមអានតារាងតម្លៃសេវាសាធារណ:ផ្លូវការដែលមាននៅក្នុងគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា)។
៣.រាល់តម្លៃសេវាទាំងអស់ត្រូវបង់ផ្ទាល់ទៅ ក្នុងធានាគារជាតិសាខាខេត្តសៀមរាប។
៤.អាជ្ញាធរជាតិអប្សរា អំពាវនាវដល់សាធារណជនទាំងអស់បញ្ឈប់ការចែករំលែកព័ត៌មានដែលផ្ទុយពីការពិត និងចូលរួមចែករំលែកព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


