ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសជ្រើសរើសកម្លាំងពលកម្មជាង ៥ ៣០០ កន្លែង ក្នុងពិព័រណ៍ការងារ ៣ ថ្ងៃ នៅផ្សារអ៊ីអន ២
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីពឆ្នាំ ២០២៤ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ សីហា នៅផ្សារទំនើប AEON សែនសុខ ដោយមានការចូលរួមពីក្រុមហ៊ុន សហគ្រាស ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលប្រមាណ ២០ ដែលប្រមូលផ្ដុំព័ត៌មានជ្រើសរើសកម្លាំងពលកម្មប្រមាណជាង ៥ ៣០០ កន្លែង។

បើតាម លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ដោយក្នុងនោះក៏មានការរៀបចំពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព ឆ្នាំ ២០២៤ ជាពិសេសក៏មានការដាក់បម្រើសេវាម៉ាស៊ីនឆុងកាហ្វេរ៉ូបូត (Robbot Coffee) ចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៦-១៧-១៨ ខែសីហា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ០៩:០០ នាទីព្រឹក រហូតដល់ម៉ោង ២០:៣០ នាទីយប់។
លោករដ្ឋលេខាធិការ បានបន្តថា ព្រឹត្តិការណ៍នេះគឺជាឱកាសមួយដើម្បីផ្សព្វផ្សាយពីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឱ្យបានទូលំទូលាយដល់សាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។ បន្ថែមពីនេះ កម្មវិធីពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីពឆ្នាំនេះ មានក្រុមហ៊ុន សហគ្រាស ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលចំនួនប្រមាណ ២០ ដែលប្រមូលផ្ដុំព័ត៌មានជ្រើសរើសកម្លាំងពលកម្មប្រមាណជាង ៥ ៣០០ កន្លែង។ ក្នុងនោះដែរ កម្មវិធីក៏មានវេទិកាចែករំលែកចំណេះដឹង និងបទពិសោធ និង «ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសកម្មសិក្សាការងារ» ដោយវាគ្មិនចំនួន ៥ រូប ព្រមទាំងមានការប្រគំតន្ត្រី និងការចូលរួមឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់ផងដែរ។

លោករដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា កម្មវិធីពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព ត្រូវបានរៀបចំឡើងជាវេទិកាថ្មីមួយនៅតាមផ្សារទំនើប ដើម្បីជាការជួបជុំគ្នានៅកន្លែងតែមួយ ដែលងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងអ្នកស្វែងរកការងារ ផ្សព្វផ្សាយព័ត៌មាន ឱកាសការងារ កម្មវិធីអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងកម្មសិក្សាការងារ រួមនឹងការតាំងបង្ហាញបច្ចេកវិទ្យាថ្មីៗ ដោយគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស។
លោក កត្តា អ៊ន អំពាវនាវដល់សាធារណជន យុវជន ចូលរួមក្នុងកម្មវិធីដ៏ធំនេះឲ្យបានច្រើនកុះករ ដើម្បីទទួលបានព័ត៌មានផ្ទាល់ពីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.), ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), ព័ត៌មានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET) រួមនឹងការទទួលទានកាហ្វេ ឆុងដោយម៉ាស៊ីនកាហ្វេរ៉ូបូត (Robbot Coffee) ដែលជាស្នាដៃបង្កើតឡើងដោយកូនខ្មែរទៀតផង៕
អត្ថបទ ៖ សំអឿន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


