ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ០៦ ទៀត គ្រោងភ្ជាប់ជើងហោះហើរត្រង់ មកអាកាសយានដ្ឋានសៀមរាបអង្គរ
បើតាមប្រភពពីមន្រ្តីមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យកម្ពុជាថ្មីដឹងថា មានក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ៦ ទៀត កំពុងពិភាក្សាក្នុងការតភ្ជាប់ជើងហោះហើរត្រង់មកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
ក្រុមហ៊ុនអាកាសចរណ៍ថ្មីទាំង ៦ មាន ក្រុមហ៊ុនអាកាសចរណ៍ China Southern ក្រុមហ៊ុន XIAMEN AIR (ចិន) ក្រុមហ៊ុនSHANDONG AIRLINES (ចិន) ក្រុមហ៊ុន EASTAR JET (កូរ៉េ) ក្រុមហ៊ុន T Way (កូរ៉េ) និង ក្រុមហ៊ុន INDIGO (ឥណ្ឌា)។
យ៉ាងណាមិញ ប្រភពមិនបានបញ្ជាក់ថា ដំណើរការពិភាក្សានេះបានឈានសម្រេចលទ្ធផលយ៉ាងណានោះទេ។
មន្រ្តីនៅអាកាសយានដ្ឋានសៀមរាបក៏បានបញ្ជាក់បន្ថែមពីដំណើរការតភ្ជាប់ជើងហោះហើរថ្មីៗមកអាកាសយានដ្ឋានសៀមរាបអង្គរនៅចុងឆ្នាំនេះ។
លោក យឹម សានីរាន មន្រ្តីសម្របសម្រួលនៅអាកាសយានដ្ឋានសៀមរាបអង្គរបានឲ្យដឹងថា តាមព័ត៌មានដែលលោកទទួលបាន នៅចុងឆ្នាំនេះនឹងមានក្រុមហ៊ុនអាកាសចរណ៍ថ្មីៗមួយចំនួនទៀតភ្ជាប់ការហោះហើរត្រង់មកអាកាសយានដ្ឋានសៀមរាបអង្ករ ស្របពេលជារដូវ high season ដែលមានមានភ្ញៀវទេសចរមកកម្សាន្តច្រើន។
អាកាសយានដ្ឋានសៀមរាបអង្គរបច្ចុប្បន្ន ទទួលជើងហោះហើរជាមធ្យមមានឡើងចុះប្រមាណ ៤០ ជើងក្នុងមួយថ្ងៃ។
លោក យឹម សានីរានបានឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ទាំងក្នុងស្រុកនិងក្រៅស្រុកចំនួន ១០ កំពុងប្រតិបត្តិការភ្ជាប់ការហោះហើរជាប្រចាំមកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
ក្រុមហ៊ុនទាំងនោះមានក្រុមហ៊ុន Cambodia Angkor Air (K6), Vietnam Airlines (VN), Bangkok Airway (PG), Lao Airlines (QV), China Eastern Airlines (MU), Viet Jet Airlines (VJ), AirAsia Airlines (AK), Thai AirAsia(FD), AirAsia Cambodia (KT), Singapore Airlines(SQ)។
ក្រៅពីមានក្រុមហ៊ុនប្រតិបត្តិការហោះហើរជាប្រចាំ ក៏មានក្រុមហ៊ុនប្រតិបត្តិការហោះហើរផ្សេងទៀតលក្ខណៈ Charter or Private Jet។ លោក យឹម សានីរាន បន្ថែម។
របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ខេត្តសៀមរាបទទួលបានទេសចរបរទេសមកកម្សាន្តសរុបជាង ៥២ ម៉ឺននាក់ កើនឡើងជាង ៣៥ % បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ទេសចរបរទេសដែលនាំមុខគេ មកកម្សាន្តក្នុងខេត្តសៀមរាបក្នុងឆមាសទី ១ ឆ្នាំ ២០២៤ គឺទេសចរអាមេរិកមានជាង ៥ ម៉ឺន ៥ ពាន់ នាក់ អង់គ្លេសមានជាង ៤ ម៉ឺន ៨ ពាន់នាក់ បារាំងមានជាង ៤ ម៉ឺន ៣ ពាន់នាក់ កូរ៉េមានជាង ៤ ម៉ឺន ៣ ពាន់នាក់ ចិនមានជាង ៣ ម៉ឺន ៨ ពាន់នាក់ និងជប៉ុនមានជាង ៣ ម៉ឺន ៣ ពាន់នាក់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ