ព័ត៌មានជាតិ
១ ឆ្នាំនេះ កម្ពុជាទាក់ទាញបានទុនវិនិយោគប្រមាណ ៧,៦ ពាន់លានដុល្លារ វិនិយោគលើវិស័យសំខាន់ៗ
ថ្លែងសារពិសេសស្ដីអំពីសមិទ្ធផល ១ ឆ្នាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ថា ក្នុងពេលមួយឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៩១ គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៧,៦ពាន់លានដុល្លារ។
សម្តេចធិបតីបានគូសបញ្ជាក់ថា គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងសរុបចំនួន ៣៩១ គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៧,៦ ពាន់លានដុល្លារ លើវិស័យសំខាន់ៗដូចជាកសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចបង្កើតការងារបានចំនួនប្រមាណ ៣៤ម៉ឺនកន្លែង ជូនប្រជាជនកម្ពុជា។

ពាក់ព័ន្ធការវិនិយោគនៅប្រទេសកម្ពុជា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា វិនិយោគិនចិនឈរនៅចំណាត់ថ្នាក់ទី ១ ដែលបានរួមចំណែកប្រមាណ ៦១% នៅក្នុងការបោះទុនវិនិយោគនៅកម្ពុជា ខណៈដែលវិនិយោគក្នុងស្រុកចូលរួមចំណែកប្រមាណ ៣២%។ រីឯវិនិយោគមកពីបណ្តាប្រទេស ១៧ ផ្សេងទៀត មានប្រមាណ ៧%។
ចំពោះការការរៀបចំនីតិវិធីសម្រួលទាក់ទាញវិនិយោគទាំងក្នុងស្រុក និងបរទេស លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកពីគម្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management -cdcIPM) ដែលជាថ្នាលបច្ចេកវិទ្យាអនុញ្ញាតឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមប្រព័ន្ធអនឡាញ។

លោក ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៤ ខាងមុខ លោកនឹងឡើងធ្វើបទបង្ហាញជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រីទាក់ទងនឹងការដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា។
បើតាមលោក ស៊ុន ចាន់ថុល តាមរយៈប្រព័ន្ធនេះ វិនិយោគិនមិនបាច់យកឯកសារទៅដាក់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៀតនោះទេ ដោយអាចស្នើសុំដាក់ពាក្យវិនិយោគតាមប្រព័ន្ធអនឡាញដែលជាដំណាក់កាលទី១។
សម្រាប់ដំណាក់កាលទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរៀបចំការតភ្ជាប់ពីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជាជាមួយក្រសួងពាក់ព័ន្ធមួយចំនួនទៀត។ ជាក់ស្តែងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាគ្នាជាមួយក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ គយ និងរដ្ឋាករ ដើម្បិធ្វើការតភ្ជាប់ប្រព័ន្ធគ្រប់គ្រងវិនិយោគកម្ពុជា ទៅកាន់ប្រព័ន្ធនៃក្រសួងទាំងនោះ។
លោកស៊ុន ចាន់ថុល បានអះអាងថា ប្រព័ន្ធនេះផ្តល់ភាពងាយស្រួលដល់វិនិយោគិនមិនពិបាកស្មុគស្មាញ និងជួយសម្របដល់វិនិយោគិនក្នុងការដាក់ទុនវិនិយោគនៅកម្ពុជាបានកាន់តែងាយស្រួល៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


