Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល បរិច្ចាគប្រាក់ខែ៥០% រយៈពេល៥ខែ ចូលមូលនិធិកសាងផ្លូវតាមព្រំដែន

បានផុស

នៅ

អភិបាលខេត្តកណ្ដាល លោក គួច ចំរើន ប្រកាសមុនគេបរិច្ចាគប្រាក់ខែរបស់លោក៥០ភាគរយ រយៈពេល៥ខែ ដើម្បីចូលរូមជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ​តាមបណ្ដោយព្រំដែន តាមការអំពាវនាវរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន បានប្រកាសនៅបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់លោក នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ថា «ខ្ញុំបរិច្ចាគប្រាក់បៀវត្សប្រចាំខែ​ ៥០%​ រយះពេល​ ៥ខែ​ (សីហា-ធ្នូ ២០២៤)​ ចូលរួមគាំទ្រ​មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ​តាមបណ្ដោយព្រំដែន គាំទ្រសម្ដេចមហាបវរធិបតី​»

គួរជម្រាបថា ក្នុងឱកាសអញ្ជើញថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នាយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន។ ការសម្រេចផ្ដួចផ្ដើមបង្កើតមូលនិធិនេះ ដោយសម្ដេចធិបតី ចាត់ទុកថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ផ្លូវនៅតាមព្រំដែន គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍនៅតាមព្រំដែន និងកិច្ចការពារបូរណភាពទឹកដីរបស់កម្ពុជា។

តាមការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត មូលនិធិនេះក្នុងគោលបំណងកៀងគរថវិកាបន្ថែម រួមទាំងផ្តល់ឱកាសប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើផ្លូវក្រវាត់ព្រំដែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម