Connect with us

ព័ត៌មានជាតិ

បេ​ក្ខ​នារី​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ៖ កុមារ​គ្រប់រូប​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព

បានផុស

នៅ

ការជួយ​សិស្ស​ក្រីក្រ​ឱ្យទទួល​បានការ​អប់រំ​ដោយ​ឥតគិតថ្លៃ គឺជា​អំពើ​ល្អ​មួយ​ដែល​ជួយ​ឱ្យ​អ្នកគ្រូ ឯក ចិន្តា​មុនី ដែលជា​ស្ថាបនិក​សាលា​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ ទទួលបាន​ការជ្រើសតាំង​ជា​បេ​ក្ខ​នារី​ម្នាក់​ក្នុង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart​។ ឥឡូវនេះ អ្នកគ្រូ​បានជា​ប់​ជា​បេ​ក្ខ​នារី​ម្នាក់​ក្នុងចំណោម​បុគ្គល​ដែល​ត្រូវបាន​ជ្រើសតាំង​១០​នាក់​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​នេះ ហើយ​ប្រសិនបើ​អ្នកគ្រូ​ត្រូវបាន​គេ​ជ្រើសរើស​ជា​អ្នកទទួល​ជ័យលាភី អ្នកគ្រូ​នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​១​ម៉ឺន​ដុល្លារ​។

​មុនពេល​បើក​ដំណើរការ​សាលារៀន​នេះ អ្នកគ្រូ​ធ្លាប់​បម្រើ​ការងារ​ជា​បុគ្គលិក​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​អស់​រយៈពេល​១៥​ឆ្នាំ ដែល​ធ្វើការ​ជាមួយ​យុវជន​នៅតាម​ខេត្ត​ផ្សេងៗ​។ ក្នុងពេលនោះ អ្នកគ្រូ​សង្កេតឃើញ​មាន​យុវជន​ជាច្រើន​ដែល​បោះបង់​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ ឬ​គ្មាន​ឱកាស​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​។ អ្នកគ្រូ​បាន​ថ្លែងថា ការដែល​បាន​មើលឃើញ​ស្ថានភាព​បែប​នោះបាន​ប៉ះទង្គិច​ចិត្ត​របស់គាត់ ដោយសារ​គាត់​មានឱកាស​ទទួល​បានកា​រ​អប់រំ ប៉ុន្តែ​យុវជន​ទាំងនោះ​ខ្លះ​បោះបង់​ការសិក្សា​ថ្នាក់​ទី​៨ ហើយ​យុវជន​ខ្លះទៀត​បាន​រៀន​ចប់​ថ្នាក់​ទី​១២ ប៉ុន្តែ​មិនមាន​លទ្ធភាព​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ដោយសារ​ជីវភាព​គ្រួសារ​។ អ្នកគ្រូ ចិន្តា​មុនី មានប្រសាសន៍ថា “​ខ្ញុំ​ចង់ឃើញ​យុវជន​និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​មានឱកាស​ទទួល​បានកា​រ​អប់រំ​ដូចគ្នា​”​។

បន្ទាប់ពី​បាន​លាឈប់​ពី​អង្គការ នៅក្នុង​ឆ្នាំ​២០១៧ អ្នកគ្រូ ឯក ចិន្តា​មុនី រួម​ជាមួយនឹង​មិត្តភក្តិ ២​នាក់​ផ្សេងទៀត​បាន​បង្កើត​សាលា​មួយ​ឈ្មោះថា សាលា​ចំណេះ​ទូទៅ និង​បច្ចេកទេស​ឯកជន​អេ​ស៊ី​ធី (ACT) ដែល​បង្រៀន​ចំណេះ​ទូទៅ​ចាប់ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ និង​បច្ចេកទេស​សម្រាប់​ថ្នាក់​ទី​១០ ដល់ទី​១២​។ សព្វថ្ងៃ​មាន​សិស្ស​ប្រហែល​ជិត​២០០​នាក់​។ ក្រៅពី​សិស្ស​ត្រូវ​បង់ថ្លៃ​សិក្សា សាលា​បានផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​ក្នុង​អត្រា​ពី​២៥​ភាគរយ ទៅ ១០០​ភាគរយ ដោយ​សព្វថ្ងៃ​មាន​សិស្ស​ទទួលបាន​អាហារូបករណ៍​ចំនួន​៧០​នាក់​ក្នុងចំណោម​សិស្ស​ជិត​២០០​នាក់​។ សិស្ស​ចាំបាច់​ត្រូវ​ប្រលង​ដើម្បី​ទទួលបាន​អាហារូបករណ៍​នេះ​។ អ្នកគ្រូ​បាន​ថ្លែងថា “​ពួកគេ​បង់ថ្លៃ​សិក្សា​ទៅតាម​លទ្ធភាព​ដែល​ពួកគាត់​អាច​បង់​បាន ទោះបី​ពួកគេ​បង់ថ្លៃ​សិក្សា ៥​ដុល្លារ ឬ ១០​ដុល្លារ​ក្តី ព្រោះ​ខ្ញុំ​ចង់ឱ្យ​ពួកគេ​ដាក់ទុន​ក្នុងការ​សិក្សា​របស់​ពួកគេ​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទាក់ទង​នឹង​ថវិកា​ដែល​ចំណាយ​លើ​ការផ្តល់​អាហារូបករណ៍ អ្នកគ្រូ​បាន​ប្រើប្រាស់​ប្រាក់ចំណូល​របស់​សាលា និង​ប្រាក់ឧបត្ថម្ភ និង​ជំនួយ​ពី​មិត្តភក្តិ​នៅក្រៅ​ប្រទេស​មួយចំនួន និង​ប្រាក់ចំណូល​ពី​ការលក់​គីម​ឈី ដែលជា​អាជីវកម្ម​មួយ ដែល​អ្នកគ្រូ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៦​។ អ្នកគ្រូ និង​ក្រុមការងារ​ក៏​កំពុង​ស្វែងរក​អ្នក​ឧបត្ថម្ភ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​ផងដែរ ដើម្បី​ជួយ​ដល់​សិស្ស​ក្រីក្រ​។

​នាយក​សាលា និង​ជា​ស្ថាបនិក​រូបនេះ​បាន​បន្ថែមថា ការជួយ​កុមារ​ដែល​ជួប​ការលំបាក និង​ក្រីក្រ​ឱ្យទទួល​បានការ​រៀនសូត្រ គឺជា​ក្តី​ប្រាថ្នា​ដែល​គាត់​ចង់​ធ្វើ ហើយ​គាត់​ក៏​ចង់ឃើញ​កុមារ​ទាំងអស់​ទទួលបាន​ឱកាស​ស្មើៗ​គ្នា​ដើម្បី​ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព​។ អ្នកគ្រូ​បាន​ថ្លែងថា “​ខ្ញុំ​ស្រលាញ់​ប្រជាជាតិ​កម្ពុជា​ដែលជា​ជាតិ​សាសន៍​របស់ខ្ញុំ ហើយ​ខ្ញុំ​គិតថា​កុមារ​គ្រប់រូប​គាត់​មាន​សិទ្ធិ​ស្មើរ​គ្នា គាត់​មាន​សិទ្ធិ​ទៅ​រៀន គាត់​មាន​សិទ្ធិ​ទទួល​ការអប់រំ ដែលមាន​គុណភាព ហើយ​ខ្ញុំ​ចង់ឱ្យ​អ្វីដែល​ខ្ញុំ​មាន​ទាំង​ប៉ុន្មាន ទៅកាន់​ពួកគេ​វិញ​”​។

​អ្នកស្រី តែ សៅ ដែលជា​ម្ដាយ​របស់​សិស្ស​ម្នាក់​ដែល​អ្នកគ្រូ ចិន្ដា​មុនី បានផ្ដល់​អាហារូបករណ៍​ឱ្យ​សិក្សា​នៅ​សាលា​អេ​ស៊ី​ធី បានឱ្យដឹងថា កូន​របស់​អ្នកស្រី​បាន​ឈប់រៀន​រយៈពេល ៣​ឆ្នាំ​មកហើយ​ដោយសារ​ជីវភាព​ខ្វះខាត​។ អ្នកស្រី​បាន​បន្ថែមថា បន្ទាប់ពី​បាន​ស្គាល់​អ្នកគ្រូ គាត់​បាន​សុំ​អាហារូបករណ៍​ឱ្យ​កូន​របស់គាត់​បាន​ចូលរៀន​ជាថ្មី​។ អ្នកស្រី​បាន​ថ្លែងថា “​អ្នកគ្រូ មុនី គឺជា​មនុស្ស​ល្អ​ចេះ​ថែទាំ​សិស្ស​នៅទីនេះ​បានល្អ​។ គាត់​ជាម​នុស្ស​ដែល​ជួយ​អ្នកក្រីក្រ​ជាច្រើន​នាក់ ភាគច្រើន​ពួកគាត់​ជួយ​ក្មេងៗ​ដែល​ឪពុកម្តាយ​អត់​មានលទ្ធភាព ដូច​ខ្ញុំ​ជាដើម​”​។​

​អាណាព្យាបាល​ម្នាក់ទៀត គឺ​អ្នកស្រី សំ មុំ ដែលមាន​កូន​៣​នាក់ និង​ក្មួយ​៣​នាក់​កំពុង​សិក្សា​នៅ​សាលា​អេ​ស៊ី​ធី​រយៈពេល​២​ឆ្នាំ​មកហើយ​នោះបាន​ថ្លែងថា កូន​និង​ក្មួយ​របស់គាត់​បានទទួល​អាហារូបករណ៍​នៅ​សាលា​នេះ​ដោយសារ​ពួកគាត់​មាន​ជីវភាព​ខ្វះខាត ជាពិសេស​ម្តាយ​របស់​ក្មួយ​គាត់​គឺជា​ជនពិការ​។ អ្នកស្រី​ថ្លែងថា “​ដោយសារ​ស្ថានភាព​គ្រួសារ​ប្អូនស្រី​របស់ខ្ញុំ​ខ្វះខាត​ខ្លាំង ជាពិសេស​គាត់​ពិការភ្នែក នាយក​សាលា និង​លោកគ្រូ​អ្នកគ្រូ​នៅទីនេះ​មាន​មេត្តា​ខ្លាំង​មែនទែន គាត់​បាន​បញ្ចុះតម្លៃ​ពិសេស​សម្រាប់​កូន​និង​ក្មួយ​ខ្ញុំ​”​។​

​អំពើ​ល្អ​ទាំងនេះហើយ​ដែល​ឆ្លើយតប​ទៅនឹង​កម្មវិធី​ពានរង្វាន​ពលរដ្ឋ​គំរូ Smart ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “​ឆ្ពោះទៅមុខ​រួមគ្នា​” របស់​ក្រុមហ៊ុន Smart Axiata ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ កម្មវិធី​នេះ​មានបំណង​ស្វែងរក​ពលរដ្ឋ​កម្ពុជា​ដែល​បានធ្វើ​សកម្ម​ភាពល្អៗ​ក្នុង​ការជួយ​ប្រទេសជាតិ អ្នកជិតខាង និង​សហគមន៍​របស់ខ្លួន​។​

​នៅពេលដែល​ទទួលដំណឹង​ថា អ្នកគ្រូ ចិន្តា​មុនី ត្រូវបាន​ជ្រើសរើស​ជា​បេ​ក្ខ​នារី​ម្នាក់​ក្នុងចំណោម​បុគ្គល​ដែល​ត្រូវបាន​ជ្រើសតាំង​១០​នាក់​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart អ្នកនាង Samantha Wagers ដែលជា​អ្នក​ជ្រើសតាំង​អ្នកគ្រូ​បាន​សម្តែង​ក្តីរំភើប និង​អបអរ​។ អ្នកនាង​បាន​ថ្លែងថា “​ខ្ញុំ​មាន​ក្តីរំភើប និង​មាន​មោទនភាព​ជាខ្លាំង​ដែល មុនី បាន​ជាប់​ក្នុងចំណោម​បុគ្គល​ដែល​ត្រូវបាន​ជ្រើសតាំង ១០​នាក់​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន​ពលរដ្ឋ​គំរូ Smart​។ ខ្ញុំ​សង្ឃឹមថា កិច្ចប្រឹងប្រែង​ដែល​គាត់​បានធ្វើ នឹងត្រូវ​បាន​គេ​ស្គាល់​នៅ​ថ្ងៃ​អនាគត​”​។ អ្នកនាង Samantha ក៏មាន​ផែនការ​ជួយ​អ្នកគ្រូ ចិន្តា​មុនី លើ​ការងារ​រៃអង្គាស​ថវិកា​ផងដែរ​។

​ការប្រកាស​ជ័យលាភី​របស់​កម្មវិធី​ពលរដ្ឋ​គំរូ Smart ដែល​ដើមឡើយ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៧ មីនា ឆ្នាំ​២០២១ ត្រូវបាន​ពន្យា​ពេល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ កាលបរិច្ឆេទ​ថ្មី​នឹងត្រូវ​ជូនដំណឹង​នៅពេល​ក្រោយ​។ ដើម្បី​ចូល​មើល​វីដេអូ​អំពី​អ្នកគ្រូ ឯក ចិន្តា​មុនី សូម​ចុច​លើ​តំណ​ភ្ជាប់ (Link) នេះ​៖ https://www.facebook.com/watch/?v=1396598614008954

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ២៣ នាទី មុន

ទីក្រុង​ចំនួន ១៥ មាន​ជើង​ហោះហើរតភ្ជាប់​​មក​អាកាសយានដ្ឋាន​សៀមរាបអង្គរ

ព័ត៌មានជាតិ៥២ នាទី មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

សេចក្ដីជូនដំណឹង៥៤ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ទំនិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម