ព័ត៌មានជាតិ
ទេសចរបរទេសជិត ១ ពាន់នាក់បានទៅលេងខេត្តរតនគិរី នៅខែសីហានេះ
បើតាមមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឲ្យដឹងថា ខែសីហាឆ្នាំ ២០២៤ ខេត្តរតនគិរីទទួលបានទេសចរមកកម្សាន្តជិត ១ ម៉ឺននាក់ក្នុងនោះទេសចរក្នុងស្រុកមានចំនួន ៨ ៦៣៩ នាក់ និងទេសចរបរទេសចំនួន ៧៣២ នាក់។
បើប្រៀបធៀបខែកក្កដា ទេសចរក្នុងស្រុកមានត្រឹម ៦ ២២៣ នាក់ និងបរទេសមានត្រឹម ៥៦០ នាក់។
ខេត្តរតនគិរីដែលស្ថិតនៅភាគឦសានមានសក្តានុពលលើទេសចរណ៍បែបធម្មជាតិ។ ខេត្តភាគឦសាននេះ មានរមណីយដ្ឋានទេសចរណ៍សរុបចំនួន ៣០ កន្លែង។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តរតនគិរី។

គោលដៅទេសចរណ៍ដែលទាក់ទាញបំផុតមានដូចជាបឹងយក្សឡោម ដែលត្រូវបានគេផ្តល់ចំណាត់ថ្នាក់លំដាប់ទីមួយ ប្រចាំខេត្តរតន:គិរី បន្ទាប់មកមានបឹងកន្សែង រួមទាំងទីតាំងទឹកជ្រោះជាច្រើនកន្លែង។ ឧទ្យានជាតិវិរជ័យដែលលាតសន្ធឹងគ្របដណ្តប់ខេត្តរតនគិរី និង ស្ទឹងត្រែង ក៏ជាគោលដៅដ៏ទាក់ទាញសម្រាប់ទេសចរផ្សេងព្រេងដែលទទួលបានការចាប់អារម្មណ៍ទាំងទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តឥតដាច់នៅគ្រប់រដូវកាល។


បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី ឆ្នាំ ២០២៣ ខេត្តរតនគីរីទទួលបានទេសចរសរុបចំនួន ៣០០ ៩០៤ នាក់ ក្នុងនោះទេសចរក្នុងស្រុកមានចំនួន ២៩៣ ០៨៩ នាក់ និងទេសចរបរទេសមានចំនួន ៧ ៨១៥ នាក់។ នៅ ៨ ខែ ឆ្នាំ ២០២៤ ទេសចរមកកម្សាន្តខេត្តរតនគិរីមានចំនួនសរុប ១៩១ ០៣០ នាក់ ក្នុងនោះក៏មានទេសចរបរទេសចំនួន ៧ ៣២៩ នាក់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


