ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ស្នើពលរដ្ឋរងផលប៉ះ ពាល់គម្រោងព្រែកជីកស្ងប់អារម្មណ៍ រង់ចាំដំណោះស្រាយ
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើឱ្យពលលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ ស្ងប់អារម្មណ៍ និងជឿជាក់លើកិច្ចខិតប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដោះស្រាយផលប៉ះពាល់ដែលនឹងផ្តល់សំណងដល់ពលរដ្ឋរងគ្រោះឱ្យបានសមរម្យបំផុត។ ជាមួយគ្នានេះ លោកក៏បានស្នើឱ្យពលរដ្ឋរក្សាភាពស្ងប់ស្ងាប់ និងកុំជឿតាមការញុះញង់របស់អ្នកមាននិន្នាការប្រឆាំងរដ្ឋាភិបាល ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបទពិសោធន៍ក្នុងការដោះស្រាយសំណងកំពុងធ្វើលើកិច្ចការនេះ។

នាឱកាសដឹកនាំគណៈប្រតិភូចុះពិនិត្យតម្រាយផ្លូវទឹកគម្រោងព្រែកជីកហ្វូណនតេជោ កាលពីពេលថ្មីៗនេះលោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រសួងសេដ្ឋកិច្ចមានទិន្នន័យគ្រួសារដែលរងផលប៉ះពាល់រួចហើយ និងត្រៀមបញ្ជូនក្រុមបច្ចេកទេសចុះសិក្សា វាយតម្លៃ និងផ្តល់សំណងទៅតាមគោលនយោបាយ និងច្បាប់។
លោកបញ្ជាក់ថា៖«បច្ចុប្បន្នរាជរដ្ឋាភិបាលមិនទាន់យកដីមួយម៉ែត្រណាទេពីប្រជាពលរដ្ឋ ហើយកំពុងតែព្រាងបោះបង្គោលរួចហើយ ទើបក្រសួងសេដ្ឋកិច្ច នឹងដោះស្រាយផលប៉ពាល់នោះ សូមប្រជាពលរដ្ឋកុំស្ដាប់ពាក្យញុះញង់ថា រដ្ឋាភិបាលយកដីធ្លី មិនបង់កម្រៃជូនគាត់ មិនមែនទេ»។
លោកបន្ថែមថា៖«ក្រសួងសេដ្ឋកិច្ច នឹងធ្វើការវាយតម្លៃតាំងពីផលប៉ះពាល់ដើមឈើប៉ុន្មានដើម គាត់មានក្រុមបច្ចេសគាត់ថាដីតំបន់នេះតម្លៃប៉ុន្មានដុល្លារក្នុងមួយម៉ែត្រការ៉េ មិនចេះតែនឹកឃើញថាកន្លែងនេះសងសំណង ២ ដុល្លារ កន្លែងនេះសង ១០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េនោះទេ»។ បើតាមលោក ស៊ុន ចាន់ថុល គម្រោងព្រែកជីកហ្វូណនតេជោ គឺជាប្រយោជន៍ជាតិទាំងមូល ដូច្នេះលោកសំណូមពលរដ្ឋដែលរស់នៅតាមដងព្រែកជីកនេះ មេត្តាអធ្យាស្រ័យខ្ពស់ រក្សាភាពស្ងប់ស្ងាត់រង់ចាំដំណោះស្រាយ។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី បន្ទាប់ពលរដ្ឋមួយចំនួនដែលរងផលប៉ះពាល់ពីគម្រោងនេះនៅមិនទាន់ទទួលបានព័ត៌មានជាក់ណាមួយពីរដ្ឋាភិបាលក្នុងការដោះស្រាយសំណងនៅឡើយទេ។ យ៉ាងណាមិញ តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានកម្ពុជាថ្មីកន្លងទៅ ពលរដ្ឋដែលរស់នៅតំបន់នោះ បានសម្តែងការគាំទ្រ ចំពោះគម្រោងព្រែកជីកប្រវត្តិសាស្រ្តនេះ ប៉ុន្តែស្នើសុំផ្តល់ដំណោះស្រាយសមរម្យ។

លោក ស៊ុន ចាន់ថុល ធ្លាប់ឱ្យដឹងថា គម្រោងព្រែកជីកនេះនឹងប៉ះពាល់ដល់ពលរដ្ឋ ១៥០០គ្រួសារ ខណៈព្រែកជីកនេះមានប្រវែងសរុប ១៨០គីឡូម៉ែត្រ ឆ្ពោះពីទន្លេទៅកាន់សមុទ្រ ដោយឆ្លងកាត់ខេត្តចំនួន ៤រួមមាន កណ្តាល តាកែវ កំពត និងខេត្តកែប។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី សង្ឃឹមថា ព្រែកជីកហ្វូណនតេជោ ដែលគ្រោងប្រើរយៈពេលសាងសង់ ៤ឆ្នាំនឹងបញ្ចប់ការសាងសង់មុនផែនការកំណត់៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


