ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ពលរដ្ឋដែលចុះឈ្មោះទៅលេងនៅប៉ែកឦសាននៃប្រទេសកម្ពុជា មានជាង ១ពាន់នាក់ហើយ
នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា គិតមកទល់ពេលនេះ ប្រជាពលរដ្ឋដែលបានចុះឈ្មោះដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាននៃប្រទេសកម្ពុជា មានចំនួនជាង ១ពាន់នាក់ហើយ។

អ្នកនាំពាក្យក្រសួងរូបនេះ បានបញ្ជាក់ថា ក្រុមការងារទទួលបន្ទុកបានត្រៀមលក្ខណៈរួចហើយ ដើម្បីរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ សម្រាប់ជូនប្រជាពលរដ្ឋនូវបទពិសោធន៍ទស្សនកិច្ចមួយដែលផ្តល់នូវភាពសប្បាយរីករាយ បង្កើតភាពស្និទ្ធស្នាល និងសាមគ្គីភាពជាជាតិកម្ពុជាតែមួយ ផ្តល់ចំណេះដឹងបន្ថែមស្តីពីភូមិសាស្ត្រតំបន់ភូមិភាគឦសាន ទីតាំង និងបង្គោលព្រំដែន អំពីការគ្រប់គ្រងតំបន់ក្រវាត់ព្រំដែនដោយធានាការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងអំពីស្ថានភាពសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
សម្រាប់អ្នកចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ពុំចាំបាច់ចំណាយសោហ៊ុយអ្វីទាំងអស់ ដោយការចំណាយទូទៅសម្រាប់ការធ្វើដំណើរ និងការហូបចុក ត្រូវរ៉ាប់រងដោយក្រុមអ្នករៀបចំ លើកលែងតែការចំណាយផ្ទាល់ខ្លួនម្នាក់ៗប៉ុណ្ណោះ។ ទស្សនកិច្ចនេះ ជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយថវិកាសម្រាប់ការចំណាយគឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី។ ថវិកានេះ ជាថវិកាផ្ទាល់ដោយឡែករបស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ។

លោកបញ្ជាក់ទៀតថា ទស្សនកិច្ចនេះ ជាទស្សនកិច្ចពលរដ្ឋ ពុំមែនជាទស្សនកិច្ចសារព័ត៌មានទេ។ សម្រាប់អ្នកសារព័ត៌មាន គឺត្រូវចុះឈ្មោះដូចប្រជាពលរដ្ឋទូទៅដែរ ដោយបំពេញទម្រង់បែបបទអនឡាញ និងត្រូវអនុវត្តគោលការណ៍ ចុះឈ្មោះមុន បានចូលរួមមុន។
គួរជម្រាបថា ក្រសួងបានបិទបញ្ចប់ការចុះឈ្មោះដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ទៅកាន់តំបន់បណ្តោយព្រំដែនក្នុង «ខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី» (សម្រាប់ថ្ងៃសៅរ៍ ទី៧ និង់ទី១៤ ខែកញ្ញា ឆ្នាំ២០២៤)។ ដោយក្រុមការងារក្រសួង បានកំណត់ចំនួនអ្នកចូលរួម ២០០នាក់ ដំបូង សម្រាប់ដំណើរទស្សនកិច្ច នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ ទៅកាន់តំបន់បណ្តោយព្រំដែនក្នុង «ខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី» រួចរាល់ហើយ។ ហេតុដូច្នេះ ក្រសួងបានធ្វើការបិទការចុះឈ្មោះ សម្រាប់ដំណើរទស្សនកិច្ច នៅថ្ងៃសៅរ៍ ទី៧ និងទី១៤ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើយោងតាមលិខិតជូនដំណឹងរបស់ក្រសួងព័ត៌មាននៅព្រឹកនេះ។

ចំពោះអ្នកចូលរួមទាំង ២០០នាក់ ដែលត្រូវចូលរួមក្នុងដំណើរទស្សនកិច្ចនៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវទៅចូលរួមស្តាប់បទបង្ហាញ ដើម្បីទទួលបានព័ត៌មានស្តីពីរបៀបរបបនៃការ ធ្វើដំណើរទស្សនកិច្ចទិសឦសាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២៖០០នាទីរសៀល នៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។
ដោយឡែក បញ្ជីឈ្មោះអ្នកចូលរួម ២០០នាក់ សម្រាប់ថ្ងៃទី១៤ ខែកញ្ញា ក្រសួងនឹងផ្សព្វផ្សាយក្នុងពេលខាងមុខ។ ទន្ទឹមនេះដែរ ក្រសួងព័ត៌មាននៅតែបន្តទទួលការចុះឈ្មោះសម្រាប់ដំណើរទស្សនកិច្ចថ្ងៃទី២១ និង ទី២៨ ខែកញ្ញា ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅ តាមតំបន់ព្រំដែន៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ