ព័ត៌មានជាតិ
ស្គាល់អត្តសញ្ញាណ បុរសឆ្លងកូវីដនៅកំពង់ចាម មានប្រវត្តិធ្វើដំណើរពីតំបន់កំពុងមានហានិភ័យ
អាជ្ញាធរខេត្តកំពង់ចាម បានឲ្យដឹងថា បុរសឈ្មោះមី ស៊ីថាន អាយុ ២៧ ឆ្នាំ មានលំនៅនៅភូមិអូរកណ្តាល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាមមានវិជ្ជមានកូវីដ ១៩ បានធ្វើដំណើរជាគ្រូបង្រៀនម៉ាស្សា នៅសណ្ឋាគារ សីងជីងថៃ នៅកែងLV ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅថ្ងៃទី ០៤ ខែមីនា វេលាម៉ោង ១២ ថ្ងៃត្រង់បុរសម្នាក់នេះ បានមកដល់ផ្ទះនៅភូមិអូរកណ្តាល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានពីប្រវត្តិដំណើររបស់បុរសម្នាកនេះ ទើបធ្វើដំណើរមកពីខេត្តព្រះសីហនុ ដែលជាតំបន់កំពុងមានហានិភ័យ លោកអភិបាលខេត្ត បានចាត់ឲ្យមន្ត្រីនាំបុរស ខាងលើមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ក្រុងកំពង់ចាម។
នៅថ្ងៃទី ៦ មីនា ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យលុះដល់ថ្ងៃទី ៧ ខែមីនា ទទួលលទ្ធផលឃើញថាបុរសរូបនេះ មានវិជ្ជមានកូវីដ១៩ ហើយក៏បញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម៕

ពិស្តារ៖


អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


