ព័ត៌មានជាតិ
ទិវាអន្តរជាតិ៨មីនា លើកទី១១០ ក្រោមប្រធានបទ « ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ធ្វើឡើងតាមប្រព័ន្ធវីដេអូ Zoom
ក្រុមការងារស្ត្រីប្រចាំស្ថានទូត បានរៀបចំមិទ្ទិញអបអរសាទរទិវាអន្តរជាតិ៨មីនា លើកទី១១០ ក្រោមប្រធានបទ « ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ដោយមានការចូលរួមពីសំណាក់មន្ត្រីការទូត និងភរិយាព្រមទាំងបុគ្គលិក និងសហគមន៍ខ្មែរដែលជានិស្សិត ស្ត្រីរៀបការ និងពលករ-ពលការនី ប្រមាណជា ១០០នាក់ តាមប្រព័ន្ធវីដេអូ Zoom ពីស្ថានទូត។

បន្ទាប់ពីបានស្តាប់សារ ថ្វាយព្រះពរពីសំណាក់សម្តេចមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ របាយការណ៍លទ្ធផលការងាររបស់ក្រុមការងារស្ត្រី អង្គមិទ្ទិញបានមានចំណាប់អារម្មណ៍ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងការបរទេស ព្រមទាំងក្រសួងកិច្ចការនារី ដែលបានយកចិត្តទុកដាក់ ការពារ និងលើកកម្ពស់សុខុមាលភាព និងតម្លៃស្ត្រីទាំងក្នុងនិងក្រៅប្រទេស ជាពិសេសអរគុណស្ថានទូត និងក្រុមការងារស្ត្រី ដែលតែងតែបាននឹងកំពុងជួយប្រឹក្សាយោបល់ សម្របសម្រួល និងដោះស្រាយបញ្ហា ព្រមទាំងបានខិតខំរកជំនួយមនុស្សធម៌ពីសប្បុរសជនកូរ៉េ ជួយដល់ស្ត្រីដែលប៉ះពាល់ដោយសារកូវីដ-១៩។

ជាមួយគ្នានោះ អង្គមិទ្ទិញបានប្តេជ្ញា បន្តការពារ លើកកម្ពស់- ពង្រឹងសិទ្ធិអំណាច និងការចូលរួមរបស់ស្ត្រី និងក្មេងស្រី ឆ្លើយតបនឹងគោលដៅ មិនទុកអោយនរណាម្នាក់នៅឯកាឡើយ។
ដើម្បីជាចំណងដៃអបអរសាទរទិវានារីនេះ ក្រុមការងារស្ថានទូត:
– ប្រកាសនឹងបើកគម្រោងអប់រំភាសា-វប្បធម៌ និងវិជ្ជាមេផ្ទះដល់ស្ត្រី និងកូនដែលមានកំណើតជាខ្មែរ នៅទីក្រុងសុងណាំ និងប៊ូសាន នាដើមខែមេសា ។
– សម្របសម្រួលបញ្ចុះតម្លៃថ្លៃពិនិត្យ និងព្យាបាល ដល់ពលរដ្ឋខ្មែរទាំងអស់ ទោះមានធានារ៉ាប់រង និងមិនមាន ទោះខុសច្បាប់ឬត្រូវច្បាប់ ប្រមាណ៣០ ទៅ ៤០% នៅគ្រប់សាខាមន្ទីរពេទ្យ( សេអ៊ូល ផូឆុន និងឆុនអាន) ដោយពីមុនផ្តល់ជូនតែនៅទីក្រុងសេអ៊ូលប៉ុណ្ណោះ៕
អត្ថបទ ៖ ស្រីរ័ត្ន





-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


